ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ
មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្ដម ត្រាំ អីុវតឹក
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល
របស់ក្រុមហ៊ុន Smart Axiata ដោយមានវត្តមានចូលរួមពីភាគីពាក់ព័ន្ធ អន្តរក្រសួង និងតំណាងពីសហគមន៍បច្ចេកវិទ្យា
នៅកម្ពុជាជាច្រើនរូប។

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
មូលនិធិសម្រាប់អាជីវកម្មឌីជីថលរបស់ក្រុមហ៊ុន Smart ត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្ដល់
ប្រឹក្សា និងវិនិយោគ Mekong Strategic Partners (MPS)។ ទុនវិនិយោគនៃមូលនិធិនេះមានចំនួន ៥លានដុល្លារ ដែលសំដៅធ្វើការវិនិយោគទៅលើអាជីវកម្មនៅក្នុងវិស័យឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យនេះ ដែលរំពឹងថានឹងជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាអោយកើនឡើងថែមមួយកម្រិតទៀត។
 


មានប្រសាសន៍នាឱកាសនេះ  ឯកឧត្ដម ត្រាំ អីុវតឹក បានថ្លែងថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូម
សម្ដែងការស្វាគមន៍ដល់ការដាក់ឲ្យដំណើការមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន  Smart  Axiata
ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជ។ វិស័យបច្ចេកវិទ្យាគមនាគមន៍ និង
ព័ត៌មាន (ICT) បាននឹងកំពុងតែបន្តលើកកំពស់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារថ្មី ការផ្តល់សេវា ការ​បង្កើតបណ្តាញទំនាក់ទំនង និងការអប់រំនៅក្នុងចំណោមអ្នកប្រើប្រាស់ជាច្រើន។   តាមរយៈការវិវត្ដយ៉ាងលឿននៃ
បច្ចេកវិទ្យាព្រមទាំងវិស័យឧស្សាហកម្ម ជាមួយទីផ្សារនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ ក្រសួងប្រៃសណីយ៍ និង​
ទូរគមនាគមន៍ មានបំណងជំរុញល្បឿននៃការនវានុវត្តន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងប្រទេសដែលមាន
លក្ខណៈផ្សារភ្ជាប់ជាមួយនឹងតំរូវការរបស់សារធារណៈជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា៖ យើងមានជំនឿជឿជាក់ថា ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន ការតំឡើងឧស្សាហកម្មឧបករណ៍ឌីជីថល និងការបង្កើតឧទ្យានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នឹងជំរុញ
កាលានុវត្តភាពសេដ្ឋកិច្ច និងពង្រឹងកិច្ចការងារស្រាវជ្រាវនិងការអភិវឌ្ឍអោយកាន់តែមានប្រសិទ្ធភាព។ ប៉ុន្ដែដើម្បីអោយ
កិច្ចការងារទាំងអស់នេះឈានទៅមុខបាន យើងត្រូវការកិច្ចសហការយ៉ាងមុតមាំពីវិស័យអប់រំ ក៏ដូចជាវិស័យបច្ចេកវិទ្យា
គមនាគមន៍ និងព័ត៌មាន ស្របនឹងកិច្ចសហការគ្នារវាងរាជរដ្ឋាភិបាលសកលវិទ្យាល័យ វិស័យឯកជននិងភាគីពាក់ព័ន្ធ
ដទៃទៀតដើម្បីចូលរួមបង្កើនចំណេះវិជ្ជា និងកាត់បន្ថយគម្លាតឌីជីថល។ជាកិច្ចបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើរអោយ
យើងយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងរកឱកាស និងកិច្ចសហការ ព្រមទាំងបទពិសោធន៍ល្អៗ ដើម្បីជំរុញអោយ
យើងឈានទៅរកភាពជាសហគមន៍ឌីជីថលដ៏ពិតប្រាកដ៕






 






 

ឯកឧត្ដម ត្រាំ អីុវតឹក​ បាន​​អនុញ្ញាត​​ឲ្យ​​ឯក​ឧត្តម​​បណ្ឌិត​​ Janil​​ Puthucheary​​ ជួប​​សម្ដែង​​ការ​​គួរ​​សម​​ និង​​ពិភាក្សា​​ការ​ងារ​​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​​

ឯកឧត្ដម​រដ្ឋ​មន្ត្រី​ ត្រាំ​ អីុវ​តឹក​ និង​លោក​ជំ​ទាវ​ បាន​អញ្ជើញចូល​រួម​ក្នុងពិធីសូត្រមន្ត​ រាប់បាត្រ និង​សំ​ណេះ​​សំណាល​ជាមួយ​មន្ត្រី​រាជ​ការ​ និង​និវត្តន៍​ជន​​

ឯកឧត្ដម ត្រាំ អីុវតឹក បានអនុញ្ញាតឲ្យឯកឧត្ដម​​ Michael​​ Tan​ ចូល​​ជួប​​សម្ដែង​​ការ​​គួរ​​សម​​ និង​​ពិភាក្សា​​ការ​​ងារ​​នៅ​ទីស្ដី​ការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​​

ឯកឧត្តម ត្រាំ អីុតឹក អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​​

piseth | ថ្ងៃ អង្គារ ទី ២៨ ខែ មិនា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 648

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤