ឯកឧត្ដម ត្រាំ​ អីុវតឹក​​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ​ អីុវតឹក​​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ក្រោមអធិបតីភាពរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
 
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
 

 
ថ្លែងគាំទ្រក្នុងឱកាសនោះ ឯកឧត្ដម ត្រាំ​ អីុវតឹក​​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការស្ថាបនាខ្សែកាប្លិ៍ក្រោមបាតសមុទ្រគឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយអ៊ិនធឺណិតល្បឿនលឿន ដែលត្រូវបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដើម្បីរួមចំណែកដល់ការលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងភាពប្រកួតប្រជែង និងបង្កើនផលិតភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើនការចូលរួមរបស់ប្រជាជនឲ្យកាន់តែទូលំទូលាយនៅក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ម្យ៉ាងវិញទៀត ការតភ្ជាប់បន្ថែមតាមបណ្ដាញខ្សែរកាប្លិ៍ក្រោមបាតសមុទ្រនឹងចូលរួមចំណែកក្នុងការពង្រឹងវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងតាមរយៈការវិនិយោគក្នុងការបន្តពង្រឹងសមត្ថភាពនៃការប្រើប្រាស់អ៊ិនធឺណិតល្បឿនលឿន និងការលើកទឹកចិត្តឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួមឲ្យបានដល់តំបន់ដែលមានសក្កានុពលខាងសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាតំបន់ដាច់ស្រយាលដែលគ្មាន ឬមានសេវាទូរគមនាគមន៍មិនគ្រប់គ្រាន់។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តទៀតថា ថ្ងៃនេះយើងបានដាក់សម្ពោធនៅការតភ្ជាប់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ ត្រូវបានស្ថាបនាឡើងប្រវែង ១៣០០ គីឡូម៉ែត្រ និងតភ្ជាប់ប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ដែលអនុញ្ញាតឱ្យមានការពង្រីកសមត្ថភាពនៃលំហូរទិន្ន័យដ៏ធំទូលាយ និងល្បឿនលឿន។ ដោយហេតុថា នាពេលបច្ចុប្បន្ន កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញខ្សែកាប្លិ៍អុបទិកលើគោកប្រមាណ ៣០ ០០០ គីឡូម៉ែត្រ ដែលត្រូវបានពង្រីកជាបន្តបន្ទាប់ និងតភ្ជាប់រាជធានីភ្នំពេញទៅគ្រប់ខេត្ត-ក្រុង និងស្រុកទាំងអស់នៅកម្ពុជា។ នៅឆ្នាំ២០១៨ ខាងមុខនេះ យើងនឹងជំរុញបន្ថែមទៀតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធនេះអោយដល់គ្រប់ឃុំទាំងអស់នៅកម្ពុជា តាមរយៈការវិនិយោគបន្ថែមរបស់ប្រតិបត្តករឯកជន និងការដាក់ឱ្យអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលចាប់ពីឆ្នាំ២០១៧ នេះតទៅ។
 

ឯកឧត្ដម ត្រាំ​ អីុវតឹក​​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងអបអរសាទរដល់ក្រុមហ៊ុន តែលកូថេក-ក្រុមហ៊ុន Symphony Communication នៃប្រទេសថៃ និងក្រុមហ៊ុន Telekom Malaysia ប្រទេសម៉ាឡេស៊ី និងស្ថាប័ននានាដែលបានចូលរួមចំណែកក្នុងគម្រោងនេះ និងមានប្រសាសន៍ថា សម្តេច ទន្ទឹងរង់ចាំសាកល្បងបទពិសោធន៍នៃអ៊ិនធឺណិតល្បឿនលឿនថ្មីនេះ និងសង្ឈឹមថាប្រជាពលរដ្ឋកម្ពុជានឹងរីករាយជាមួយគាត់ដែរ ក្រោយទទួលបានអ៊ិនធឺណិតកាន់តែលឿន តំលៃកាន់តែសមរម្យ និងសុវត្ថិភាពកាន់តែខ្ពស់។
 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
 
សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ថ្ងៃនេះកម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តមួយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់យើង។ ខ្ញុំមានមោទនភាពឥតឧបមាចំពោះក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាច្រើនឆ្នាំ ក្នុងការអនុវត្តគម្រោងនេះអោយបានជោគជ័យ។ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ នឹងផ្តល់អោយកម្ពុជានូវបណ្តាញអ៊ិនធឺណិតកាន់តែរហ័ស គួរទុកចិត្តបានកាន់តែខ្ពស់ តម្លៃកាន់តែសមរម្យ និងសំខាន់បំផុតសុវត្ថិភាពកាន់តែខ្ពស់។ ភាពជោគជ័យថ្ងៃនេះ គឺជាការឆ្លុះបញ្ជាំងយ៉ាងច្បាស់នូវស្ថិរភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងទទួលបាន។ ខ្ញុំមានសុទិដ្ឋិនិយមថា ខ្សែកាប្លិ៍ក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ នឹងចូលរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា អោយឈានឡើងមួយកម្រិតទៀត និងលើកស្ទួយមុខមាត់របស់ប្រទេសយើងក្នុងតំបន់អាស៊ាន និងនៅសាកលលោក៕





 
 












 

ឯកឧត្តម ត្រាំ អុីវតឹក​ដឹក​នាំ​ប្រតិភូ​​ចូល​រួម​សន្និសីទ​​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ និង​ដៃ​គូ​សន្ទនា​សី្ត​ពី​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌មាន​ ២០១៧​

​ឯកឧត្ដម​ ត្រាំ អុីវ​តឹក ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ទៅ​ចូល​រួម​សន្និ​សីទ​ថ្នាក់​រដ្ឋ​មន្ត្រី​អា​ស៊ាន​ ស្ដី​ពី​ «សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន ​​និង​​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​»​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ជួប​ពិភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​ស្តី​ពីកា​រ​សិក្សា​គម្រោង​ និង​លទ្ធភាព​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កម្ពុជា​​

ឯកឧត្ដម ត្រាំ អុីវតឹក បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​នៃ​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​

piseth | ថ្ងៃ ពុធ ទី ១៥ ខែ មិនា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 1300

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤