ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាត​ឲ្យ​លោក Shin Hyun Suk តំណាង​ក្រុមហ៊ុន Booyoung Khmer ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​



នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោក Shin Hyun Suk តំណាងក្រុមហ៊ុន Booyoung Khmer ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រាបជូនអំពីប្រវត្តិការងាររបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងស្នាដៃសកម្មភាពការងារដែលក្រសួងបានអនុវត្តកន្លងមក ព្រមទាំងជម្រាបជូនអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាទូរស័ព្ទចល័ត ដែលបច្ចុប្បន្ននេះបានក្លាយទៅជាការធ្វើពាណិជ្ជកម្ម និងមានការប្រើប្រាស់កាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការកន្លងមកជាមួយក្រុមហ៊ុន Booyoung Khmer ផងដែរ។



ជាការឆ្លើយតប លោក Shin Hyun-Suk បានកោតសសើរ និងគាំទ្រនូវរាល់សកម្មភាពរបស់ក្រសួង ដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើន ជាពិសេសទីក្រុងភ្នំពេញពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ ការប្រើប្រាស់ប្រព័ន្ឋអ៊ិនធឺណិតកាន់តែទំនើប។ល។ លោកក៏បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលផ្តល់ការគាំទ្រកន្លងមក។ ជាទីបញ្ចប់លោកក៏បានសំណូមពរឲ្យក្រសួងបន្តកិច្ចសហការ និងគាំទ្រជាមួយក្រុមហ៊ុនជាបន្តទៀត៕



 

ឯកឧត្ដម ត្រាំ អុីវតឹក បានអញ្ជើញ​​ដឹក​​នាំ​​កិច្ច​​ប្រជុំ​ផ្សព្វ​ផ្សាយ​ពាក់​ព័ន្ធ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ចំនួន​ ៣ នៅ​ទីស្តីការណ៍ក្រសួង​ប្រៃ​សណីយ៍​ និង​​ទូរគមនាគមន៍​

ឯកឧត្ដម ត្រាំ អីុវតឹក ​អនុ​ញ្ញាត​​ឲ្យ​​ប្រ​តិ​ភូ​​ទូរ​គមនាគមន៍​​​​​កូរ៉េ​ចូល​​ជួប​​ពិភាក្សា​​ការ​​ងារ​​ និង​​ធ្វើ​​បទ​​បង្ហាញ​​ស្ដី​​ពី​​បច្ចេក​​វិទ្យា​​ 5G​​ នៅ​ទីស្ដី​​​ការ​​​​​​ក្រសួង​​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​​

ឯកឧត្តម ត្រាំ អីុវតឹក  អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធី​បញ្ចុះ​បឋម​សីលា​សាង​សង់​អគារ​សិក្សា​វិទ្យា​ល័យ​​ ហ៊ុន​ ​សែន​ កំពង់​លែង​ ខេត្ត​កំពង់ឆ្នាំង​​

ឯកឧត្ដម ត្រាំ អីុវតឹក​ បាន​​អនុញ្ញាត​​ឲ្យ​​ឯក​ឧត្តម​​បណ្ឌិត​​ Janil​​ Puthucheary​​ ជួប​​សម្ដែង​​ការ​​គួរ​​សម​​ និង​​ពិភាក្សា​​ការ​ងារ​​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​​

administrator | ថ្ងៃ ពុធ ទី ០៨ ខែ មិនា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 295

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤