ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី ១០៦ ឆ្នាំ​២០១៧​

នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១០៦ ឆ្នាំ២០១៧ ក្រោមប្រធានបទ “ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំង ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិតនារីទាំងអស់ក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ទូរគមនាគមន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត និងក្រុមហ៊ុនបម្រើសេវាប្រៃសណីយ៍ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ។



ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែប្រារព្វពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ជាទិវាប្រវត្តិសាស្ត្ររបស់នារីទូទាំងសកលលោកជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ ជាលើកទី១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវេទិកាពិភាក្សា (សំណួរ-ចម្លើយ) លើប្រធានបទមួយគឺ “ជម្រុញការកសាងសមត្ថភាព និងការចូលរួមរបស់ស្ត្រីស្របតាមការរីកចម្រើននៃវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ដោយមានការចូលរួមមតិយោបល់យ៉ាងផុលផុសពីវាគ្មិនរបស់ក្រសួងដើម្បីចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រនេះផងដែរ។



មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានមតិស្វាគមន៍ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងនិយោជិកគ្រប់លំដាប់ថ្នាក់ដែលបានគាំទ្រនូវរាល់សកម្មភាពលើកកម្ពស់ស្ថានភាពស្រ្តី ដោយមិនមានការរើសអើង និងសូមឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលជាបុរសបន្តការគាំទ្រ និងជម្រុញការបង្កើនសមត្ថភាពរបស់មន្ត្រី និយោជិកជាស្ត្រីក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យទទួលបានតួនាទីធ្វើសេចក្ដីសម្រេច ព្រមទាំងមានសិទ្ធិក្នុងការចូលរួមគ្រប់គ្រងភារៈកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងសូមឱ្យស្ត្រីខិតខំបង្កើនសមត្ថភាពខ្លួនឯង ទាំងផ្នែកបច្ចេកទេស និងភាសា បន្ថែមទៀត។
ជាមួយគ្នានេះ ក្រសួងក៏មានជាកាដូជូនមន្ត្រីរាជការជានារី ព្រមទាំងបានរៀបចំកម្មវិធីចាប់រង្វាន់ ដើម្បីបង្កើនភាពសប្បាយរីករាយ និងបង្កើនភាពជិតស្និតជូនបងប្អូនមន្រ្តីរាជការផងដែរ៕








 

កិច្ច​ប្រជុំ​ក្រុម​ការងារ​ត្រៀម​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដី​ពី​វិទ្យុ​គមនាគមន៍​សម្រាប់​ប្រទេស​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ២០១៧ ​(RRS-17-​Asai​&Pasific)​​

​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ការ​រៀប​ចំ​ទម្រង់​ប្រកាស​ពាក់ព័ន្ធ​នឹង​ការ​កំណត់​នីតិវិធី​សម្រាប់​ផ្តល់​ព័ត៌មាន​នៃ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​

កិច្ច​ប្រជុំ​ក្រុម​ការងាដើម្បី​ត្រៀម​សម្រាប់​រៀប​ចំ​​កិច្ច​​ប្រជុំ​ថ្នាក់​​រដ្ឋ​​មន្ត្រី​​ទូរ​​គមនាគមន៍​​ និង​​ព័ត៌​​មាន​​វិទ្យា​​អាស៊ាន​​លើក​​ទី​​១៧​

កិច្ច​ប្រជុំ​ក្រុម​ការងារ​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ទូរ​គមនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​អាស៊ាន​លើក​ទី​១៧​

administrator | ថ្ងៃ ពុធ ទី ០៨ ខែ មិនា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 1062

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤