ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧​

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017) និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ-មន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងអ្នកជំនាញខ្ពង់ផ្នែក ICT មកពីបណ្ដាក្រសួង-ស្ថាប័ន និងក្រុមហ៊ុនជាច្រើនផងដែរ។
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងរៀបចំកម្មពានរង្វាន់ ICT កម្ពុជា លើកទី៣ ដែលជាកម្មវិធីប្រកួតប្រជែងដ៏ធំមួយដើម្បីបង្ហាញនូវសមិទ្ធិផលជោគជ័យនានា លើការធ្វើនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ បេក្ខជនអាចដាក់ពាក្យចូលរួមប្រកួតប្រជែងមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនប្រភេទ Start-up សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ 
កម្មវិធីនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដូចជា៖ ១- លើកកម្ពស់ការយល់ដឹង និងជម្រុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងស្រទាប់សាធារណជនឲ្យកាន់តែទូលំទូលាយ ២- ជួយកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមនជំនួញ និងប្រជាជនដែលរស់នៅតាមបណ្តាខេត្ត និងរាជធានី ៣- ផ្តល់ឱកាស និងលើកទឹកចិត្តក្នុងការធ្វើនវានុវត្តន៍ ការសិក្សាស្រាវ​ជ្រាវ និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៤- រួមចំណែកជម្រុញការអភិវឌ្ឍវិ​ស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះក៏នឹងផ្តល់ឱកាសផ្ទាល់ដល់ជ័យលាភីក៏ដូច ជាក្រុមហ៊ុនដែលត្រូវបានជ្រើសរើសពីកម្មវិធីឲ្យក្លាយជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅចូលរួមកម្មវិធី   ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់អាស៊ានឆ្នាំ២០១៧ (ASEAN ICT Awards 2017) ផងដែរ៕

សិក្ខាសាលា “លំហាត់​សម​យុទ្ធ​ឆ្លើយ​តប​ឧប្ប​ទេវេ​ហតុ​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ Cybe​r ​Exercise​ -​ Cyber​ Angkor​ 2017​”​

​កិច្ច​ប្រជុំ​ស្ដី​ពី​ «សេដ្ឋ​កិច្ច​ឌី​ជី​ថល​ (Digital ​Economy) »​

សិក្ខាសាលា “កិច្ច​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​អំពី​ហត្ថ​លេខា​ឌី​ជី​ថល”​​

​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយស្តី​ពី​ «ការ​អភិវឌ្ឍ​កុមារ​២០១៦​~​២០១៨​ និង​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​កុមារ​» ​​

vanchhai | ថ្ងៃ ពុធ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

ចំនួនអ្នកអាន 1412

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤