ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុញ្ញាតឱ្យឯកឧត្ដម Naveen Srivastava ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។​

ក្នុងកិច្ចប្រជុំនោះទៀតសោត ឯកឧត្តមឯកអគ្គរដ្ឋទូត បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីចូលរួមព្រឹត្តិការណ៍ទូរគមនាគមន៍ឥណ្ឌា (India Telecom 2017) ដែកនឹងរៀបចំឡើងនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងញូដេលី។
ក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការអញ្ជើញពីភាគីឥណ្ឌា តែដោយឯកឧត្តមរដ្ឋមន្រ្តីជាប់ ភារកិច្ចត្រូវទៅចូលរួមសន្និសិទទូរស័ព្ទចល័តនៅប្រទេសអេស្ប៉ាញ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមការងារពិនិត្យពេលវេលាសមស្របណាមួយដើម្បីបំពេញទស្សនកិច្ចនៅប្រទសឥណ្ឌាដើម្បីដកស្រង់បទពិសោធន៍លើការងាររដ្ឋាភិបាលអេឡិកត្រូនិក (e-government) និងការងារសំខាន់ៗជាច្រើនទៀត។ ចំពោះព្រឹត្តិការណ៏ទូរគមនាគមន៍ឥណ្ឌាឆ្នាំ២០១៧ ក្រសួងនឹង ចាត់តំណាងថ្នាក់រដ្ឋលេខាធិការដើម្បីដឹកនាំប្រតិភូទៅចូលរួម។
ឆ្លៀតក្នុងឳកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់ ស្ថានទូតជួយសម្រួល និងអន្តរាគមន៍ដល់ CDAC (Center for Development of Advance Computing) ដែលបានចុះកិច្ចសន្យាជាមួយ NIPTICP ឲ្យពន្លឿនការងារ អនុវត្តន៍គម្រោងប្រព័ន្ឋ e-learning របស់ខ្លួនអោយបានឆាប់រហ័ស។
ដោយឡែក នៅខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង ទទួលរៀបចំកម្មវិធីប្រជុំ TELMIN-17 និងកិច្ចប្រជុំពាក់ព័ន្ឋក្នុងនោះក៏មានកម្មវិធីប្រជុំ TELMIN + INDIA ផងដែរ ដូច្នេះតាមរយះជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ជូនដំណឹងដល់ឯកឧត្តមរដ្ឋមន្រ្តីទទួលបន្ទុកទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជ្រាបជាព័ត៌មាន ។/

សិក្ខាសាលា “លំហាត់​សម​យុទ្ធ​ឆ្លើយ​តប​ឧប្ប​ទេវេ​ហតុ​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ Cybe​r ​Exercise​ -​ Cyber​ Angkor​ 2017​”​

​កិច្ច​ប្រជុំ​ស្ដី​ពី​ «សេដ្ឋ​កិច្ច​ឌី​ជី​ថល​ (Digital ​Economy) »​

សិក្ខាសាលា “កិច្ច​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​អំពី​ហត្ថ​លេខា​ឌី​ជី​ថល”​​

​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយស្តី​ពី​ «ការ​អភិវឌ្ឍ​កុមារ​២០១៦​~​២០១៨​ និង​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​កុមារ​» ​​

vanchhai | ថ្ងៃ សុក្រ ទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

ចំនួនអ្នកអាន 471

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤