ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើក ”សិក្ខាសាលាស្តីពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច”​

ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីបើក “សិក្ខាសាលាស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច” នៅសណ្ឋាគារកាំបូឌីយ៉ាណា។
—------------------------------------------------------
សិក្ខាសាលាស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ដែលមានខ្លឹមសារជាភាសាអង់គ្លេស Seminar on IT Utilization to Strengthen  Economics and Social Infrastructure ត្រូវបានសហការរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិសម្រាប់កុំព្យូទ័រនីយកម្មរបស់ប្រទេសជប៉ុន (CICC) ដោយមានអ្នកចូលរួមពីបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្ដាស្ថាទូត ក្រុមហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ប្រមាណ១០០នាក់បានចូលរួម។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺការពិភាក្សា និងការចែករំលែកនូវបទពិសោធន៍ល្អៗរបស់ក្រុមហ៊ុនជប៉ុនជាមួយភាគីកម្ពុជាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងសេវាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិធីសាស្ត្រទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាល។ ដោយឡែកវាគ្មិនភាគីកម្ពុជាមកពីនាយកដ្ឋានគោលនយោបាយនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT Federation of Cambodia) ក៏បានបង្ហាញជូនអង្គសិក្ខាសាលាអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យ/សក្ដានុពលនៃឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺពិតជាពុំអាចខ្វះបានក្នុងការជម្រុញឱ្យមានវឌ្ឍនភាពនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននិងបានស្នើឱ្យក្រុមហ៊ុនទាំងអស់បន្តពង្រឹងនិងពង្រីកការវិនិយោគបន្ថែមនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

ឯកឧត្ដម​រដ្ឋ​មន្ត្រី​ ត្រាំ​ អុីវតឹក បាន​អនុញ្ញាត​ឱ្យ​ឯក​ឧត្ដម​ William ​A. Heidt ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​​

ឯកឧត្ដមរដ្ឋ​មន្ត្រី​​ ត្រាំ​ អុីវតឹក​ បាន​អនុញ្ញាត​ឱ្យប្រតិភូ​ក្រុម​ហ៊ុន ​China​ Great​ Wall​ Industry ​Corporation​ (CGWIC)​ និងប្រតិភូ​ក្រុម​ហ៊ុន ​Royal​ Blue ​Skies ​ចូល​ជួប​សម្តែង​ការ​គួរសម​​ និង​ពិភាក្សា​ការងារ​

ឯកឧត្ដម​ ត្រាំ អុីវតឹក​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ដើម្បី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​នៃ​គណៈ​កម្មការ​នីតិកម្ម​រៀប​ចំគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍ ​និង​ព័ត៌​មាន​​

ឯកឧត្ដមរដ្ឋ​មន្ត្រី​ ត្រាំ អុីវតឹកអញ្ជើញ​ជា​អធិបតី​​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​មូល​និ​ធិ​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ការងារ​លើ​ការ​អនុម័ត​ទៅ​លើ​ផែន​ការ​សកម្មភាព​ឆ្នាំ​២០១៧​-​២០១៨​

vanchhai | ថ្ងៃ ពុធ ទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧

ចំនួនអ្នកអាន 885

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤