ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី​​ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់។​

ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ មានរៀបចំពិធីសម្ពោធដាក់ឳ្យដំណើរការជាផ្លូវការអគាររដ្ឋបាលថ្មីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ មានទីតាំងនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ បានធ្វើរបាយការណ៍សង្ខេបថា អគាររដ្ឋបាលថ្មីនេះបានចាប់ផ្តើមដំណើការសាងសង់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ និងបានបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ អគារនេះសាងសង់ពីបេតុងមានកំពស់ពីរជាន់ តំបូលប្រក់ក្បឿង បណ្តោយប្រវែង ២១ម៉ែត្រ និងទទឹង ០៩ម៉ែត្រ ដែលបែងចែកចេញជា ១០បន្ទប់៖ បន្ទប់ប្រធានមន្ទីរ ០១បន្ទប់, បន្ទប់អនុប្រធានមន្ទីរ ០២បន្ទប់, បន្ទប់ការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ០១បន្ទប់, បន្ទប់ការិយាល័យទូរគមនាគមន៍ ០១បន្ទប់, បន្ទប់ទទួលភ្ញៀវ ០១បន្ទប់, បន្ទប់ប្រជុំ ០១បន្ទប់, និងបន្ទប់ទឹកចំនួន ០៣។ ក្រៅពីនេះមន្ទីរក៏បានសាងសង់បន្ថែមនូវរបង ក្លោងទ្វារ ដងទង់ជាតិ កន្លែងដាក់តាំងព្រះឆាយាលក្ខណ៍ ចាក់សាបក្រាលការ៉ូឡា ជម្រករថយន្ត និងធ្វើសួនច្បារ។
ថ្លែងទៅកាន់អង្គពិធីនាពេលនោះ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ពេលនេះយើងមានអគាររដ្ឋបាលថ្មីសម្រាប់បម្រើការងារជូនប្រទេសជាតិបានសមរម្យ ដូចច្នេះមន្ត្រីរាជការទាំងអស់នៃមន្ទីរ ប.ទ ខេត្តពោធិ៍សាត់ត្រូវខិតខំស្វែងរកប្រភពអាជីវកម្ម សេវាកម្មផ្សេងៗ ស្របតាមមុខជំនាញដូចជា សេវាបម្រើទាំងក្នុង និងក្រៅប្រទេស សេវាទូរស័ព្ទចល័ត អចល័ត និងសេវាអ៊ីនធឺណិតសម្តៅឆ្លើយតបទៅនឹងតម្រូវការទំនាក់ទំនងនាពេលបច្ចុប្បន្នរបស់ប្រជាពលរដ្ឋយើង។
នៅក្នុងឳកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានចែកជូនវត្ថុអនុស្សាវរីយ៍ដល់សិស្សានុសិស្សចំនួន ២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម ថវិការ ៥០០០៛, លោកគ្រូអ្នកគ្រូ ១០នាក់ ម្នាក់ៗទទួលបានសារុងមួយថវិកា ២០០០០៛, យាយជីតាជី ២០នាក់ ម្នាក់ៗទទួលបានក្រណាត់សមួយដុំថវិការ ២០០០០៛, និវត្តន៍ជន ១៦នាក់ ម្នាក់ៗទទួលបានសារុងមួយថវិការ ៤០០០០៛, មន្ត្រីរាជការនិយោជិត ៣៤នាក់ ម្នាក់ៗទទួលបានសារុងមួយថវិកា ២០០០០៛, ប្រជាពលរដ្ឋ ២៥០នាក់ ម្នាក់ៗទទួលបានសារុងមួយ, កងកម្លាំងរក្សាសន្តិសុខ ២៥នាក់ ម្នាក់ៗទទួលបានសារុងមួយ និងថវិកា ២០០០០៛៕

ឯកឧត្ដម ត្រាំ អុីវតឹក​ អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​​ក្រសួង​ទៅ​ចូល​រួម​វេទិកា​ស្តី​ពី​ “ITU​ Telecom​ World​ 2017​” ​នៅ​​ទី​ក្រុង​ប៊ូ​សាន​ សាធារណ​រដ្ឋ​កូរ៉េ​​

ឯកឧត្តម ត្រាំ អុីវតឹក​ដឹក​នាំ​ប្រតិភូ​​ចូល​រួម​សន្និសីទ​​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ និង​ដៃ​គូ​សន្ទនា​សី្ត​ពី​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌មាន​ ២០១៧​

​ឯកឧត្ដម​ ត្រាំ អុីវ​តឹក ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ទៅ​ចូល​រួម​សន្និ​សីទ​ថ្នាក់​រដ្ឋ​មន្ត្រី​អា​ស៊ាន​ ស្ដី​ពី​ «សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន ​​និង​​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​»​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ជួប​ពិភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​ស្តី​ពីកា​រ​សិក្សា​គម្រោង​ និង​លទ្ធភាព​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កម្ពុជា​​

vanchhai | ថ្ងៃ អង្គារ ទី ៣១ ខែ មករា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 608

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤