ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោក Jim Holmes អភិបាលក្រុមហ៊ុនប្រឹក្សាយោបល់ Incyte Consulting ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Jim Holmes អភិបាលក្រុមហ៊ុន Incycle Consulting និងជាទីប្រឹក្សាបច្ចេកទេសនៃលេខាធិការដ្ឋានអាស៊ាន ។
លោក Jim Holmes បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតទទួលជួបពិភាក្សាការងារក្នុងគោលបំណងចង់ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តនិងការងារនិយ័តកម្មវិស័យទូរគមនាគមន៍នៅកម្ពុជាពាក់ព័ន្ធនឹងគោលដៅទីផ្សារទូរគមនាគមន៍តែមួយនៅក្នុងតំបន់អាស៊ាន ពិសេសគោលនយោបាយបើកទូលាយក្នុងវិស័យទូរគមនាគមន៍ និងការទាក់ទាញធុរជនបរទេសចូលមកវិនិយោគនៅក្នុងកម្ពុជានៅក្នុងវិស័យដ៏មានសារសំខាន់នេះ។ ឯកឧត្តម ត្រាំ អ៊ីវតឹក បានជម្រាបជូនភ្ញៀវថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងលើកទឹកចិត្តនិងទាក់ទាញធុរជនបរទេសឱ្យចូលមកវិនិយោគនៅក្នុងកម្ពុជាពិសេសនៅក្នុងវិស័យទូរគមនាគមន៍ មានជាអាទិ៍៖
- រដ្ឋាភិបាលបានកែសម្រួលនីតិវិធីជាបន្តបន្ទាប់ដោយលុបបំបាត់បែបបទមិនចាំបាច់ និងស្មុគ្រស្មាញមួយចំនួនសំដៅសម្រួលដល់អ្នកវិនិយោគ។
- ធ្វើសុខដុមនីយកម្មច្បាប់និងបទប្បញ្ញត្តិនានា ព្រមទាំងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់លិខិតបទដ្ឋានគតិយុត្តមានស្រាប់ដើម្បីគាំទ្រដល់ប្រតិបត្តិការទីផ្សារទូរគមនាគមន៍ ធានាការប្រកួតប្រជែងនិងផ្តល់ការការពារដល់អ្នកប្រើប្រាស់។
- គ្មានការរើសអើងចំពោះវិនិយោគិន និងការចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេវាទូរគមនាគមន៍ និងមិនដាក់កម្រិតប្រភេទបច្ចេកវិទ្យាដែលបានត្រូវប្រើប្រាស់។
- ប្រតិបត្តិករទូរគមនាគមន៍មានសេរីភាពពេញទីក្នុងការផ្តួចផ្តើមដាក់ចេញយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួនដើម្បីប្រកួតប្រជែងដោយស្របច្បាប់ដណ្តើមចំណែកទីផ្សារ។
- ជនបរទេសមានសិទ្ធិធ្វើម្ចាស់អាជីវកម្មផ្ទាល់នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ពោលគឺ អនុញ្ញាតឱ្យមានការវិនិយោគផ្ទាល់ពីបរទេស(FDI) 100%។
- គ្មានគោលនយោបាយកម្រិតចំនួនប្រតិបត្តិករចូលរួមប្រកួតប្រជែងក្នុងការផ្តល់សេវាទូរគមនាគមន៍ លើកលែងតែការវិនិយោគបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលរាជរដ្ឋាភិបាលកំណត់ត្រឹម ០៤ក្រុមហ៊ុនប៉ុណ្ណោះ។
ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីសង្ឃឹមថា ទីផ្សារទូរគមនាគមន៍តែមួយនឹងនាំមកនូវកាលានុវត្តិភាពថ្មី និងផលប្រយោជន៍សម្រាប់កម្ពុជា និងសមាជិកអាស៊ានដទៃទៀត ព្រមទាំងរួមចំណែកកាត់បន្ថយគម្លាតឌីជីថលនៅក្នុងតំបន់អាស៊ានទាំងមូលស្របតាមដំណាក់កាលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងនិន្នាការសកលភាវូបនីយកម្មនាយុគសម័យសេដ្ឋកិច្ចឌីជីថល៕

ឯកឧត្តម ត្រាំ អុីវតឹក បាន​​អញ្ជើញ​​ក្នុង​​ពិធី​ប្រគល់​ពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​ ​និង​ព័ត៌​មាន​កម្ពុជា​ឆ្នាំ​២០១៧​ នៅទីស្ដីការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

ឯកឧត្តម ត្រាំ អីុវតឹក អញ្ជើញ​​ជា​​អធិបតី​​ក្នុង​សិក្ខា​សា​លា​ស្តីពី “ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ទៅ​លើ​ការ​រាល​ដាល​មេរោគ​អេដស៍​នៅ​កម្ពុជា​”​ ទីស្តីការ​ក្រសួង​ប្រៃ​សណីយ៍​

ឯកឧត្ដម ត្រាំ អីុវតឹក បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​គម្រោង​បណ្ដាញ​ឆ្អឹង​ខ្នង​ទូរ​គមនាគមន៍​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ នៅ​​ទី​រួម​​ខេត្ត​​តាកែវ​​​

ឯកឧត្ដម ត្រាំ អីុវតឹក អញ្ជើញ​ជា​អធិបតី​ក្នុង​​សិក្ខា​សា​លា​​ស្តី​អំ​ពី​"​ការ​តម្រង់​ទិស​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​ ជាតិ​/​អន្តរ​ជាតិ​ ប្រ​ចាំ​ឆ្នាំ​២០១៧​"​​​

administrator | ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មករា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 557

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤