នៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេសលុចសំបួ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់បណ្តាញនិយ័តកម្មទូរគមនាគមន៍នៃប្រទេសនិយាយភាសាបារាំង (FRATEL)​

នៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេសលុចសំបួ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់បណ្តាញនិយ័តកម្មទូរគមនាគមន៍នៃប្រទេសនិយាយភាសាបារាំង (FRATEL) ក្រោមប្រធានបទ “ធ្វើដូចម្តេចដើម្បីជម្រុញឱ្យមានការពង្រាយបណ្តាញគមនាគមន៍អេឡិកត្រូនិកដោយប្រសិទ្ធភាព”។
 
កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើសារៈសំខាន់នៃការរៀបចំដែនដីបណ្តាញគមនាគមន៍ឌីជីថល ដោយផ្អែកលើធនធានបច្ចេកទេស ធនធានសេដ្ឋកិច្ច និងធនធានមនុស្សតាមរយៈការសិក្សាលើសកម្មភាពដែលអាចដាក់ចេញដោយនិយ័តករ ដើម្បីជំរុញការទទួលបានជាសកលនូវការប្រើប្រាស់បណ្តាញ និងសេវាគមនាគមន៍អេឡិកត្រូនិក។ ជាមួយគ្នានេះ កិច្ចប្រជុំក៏ធ្វើការពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងការចែករំលែកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសម្របសម្រួលនយោបាយសាធារណៈពហុវិស័យ ការប្រកួតប្រជែង និងការវិនិយោគក្នុងការពង្រាយបណ្តាញថ្មីៗ អាទិភាពដែលបានគ្រោងទុកទាំងក្នុងក្របខណ្ឌជាតិ ឬក្នុងក្របខណ្ឌកាតព្វកិច្ចរបស់ប្រតិបត្តិករ៕

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​​

vanchhai | ថ្ងៃ សុក្រ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៦

ចំនួនអ្នកអាន 4412

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤