លោកជំទាវ ជ្រឹង បុទុមរង្សី អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីចុះផ្សព្វផ្សាយការងារយេនឌ័រ និងសំណេះសំណាលជាមួយមន្ត្រីរាជការនិយោជិកប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល និងខេត្តតាកែវ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។​

លោកជំទាវអនុរដ្ឋលេខាធិការបានពាំនាំ​នូវសេចក្តីនឹករលឹករបស់​ឯកឧត្ដម​រដ្ឋមន្រ្តី និង​បានសួរសុខទុក្ខ​​ទៅកាន់​មន្រ្តី​រាជការ​ និងនិយោជិក​ក្នុងមន្ទីរ ប.ទ ខេត្តទាំងពីរ និងបានធ្វើការ​ផ្សព្វផ្សាយ​ដល់​មន្រ្ដី​រាជការ​ និង​និយោជិក​ទាំងអស់ពីការ​ទប់ស្កាត់ ​និង​លុបបំបាត់​រូបភាព​អាសអាភាស ​និង​ព័ត៌មាន​អវិជ្ជមាន​ផ្សេងៗ​ដែលបាន​ផ្សព្វផ្សាយ​នៅ​ក្នុងបណ្តាញ​សង្គម​ និង​គេហទំព័រ​នានា​ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​ តម្លៃ​ស្រី្ត​ និង​គ្រួសារ​ខ្មែរ ព្រមទាំងបានស្នើ​អោយ​មន្រ្ដី​រាជការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រកបដោយ​សីលធម៌​ សុជីវធម៌​ និង​ឈ្លាសវៃ​ និងលើកទឹកចិត្ត​​អោយ​មន្រ្ដី​រាជការ​ និង​និយោជិក​នៅក្នុង​មន្ទីរ ប.ទ​ ​បន្តខិតខំ​យកចិត្តទុកដាក់​ធ្វើ​ការងារ​អោយ​មានប្រសិទ្ធភាព​បន្តទៀត។ ក្នុងឱកាសនោះ លោកជំទាវក៏បានសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិយោជិកនៅក្នុងមន្ទីរផ្ដោតសំខាន់លើបញ្ហាប្រឈមក្នុងការបំពេញការងារប្រចាំថ្ងៃ និងទទួលបាននូវសំណូមពរមួយចំនួនដែលបានលើកឡើងដើម្បីពាំនាំព័ត៌មានទាំងអស់នេះជូនដល់ថ្នាក់ដឺកនាំក្រសួង និងឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីស្វែងរកវិធានការ និងដំណោះស្រាយដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីការ និយោជិកក្នុងមន្ទីរ ប.ទ ខេត្តទាំងពីរបំពេញការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត៕

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក  បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់បណ្តាញនិយ័តកម្មទូរគមនាគមន៍នៃប្រទេសនិយាយភាសាបារាំង (FRATEL)​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណប្រតិភូក្រសួង បានចូលរួមពិធីប្រគល់ពានរង្វាន់ ICT អាស៊ានឆ្នាំ២០១៦​

ឯកឧត្តម ត្រាំ អុីវ តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ បានថ្លែងចំណាប់អារម្មណ៍អំពីតួនាទីនៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងការតភ្ជាប់សហគមន៍អាស៊ាន ​

ជំនួបបាល់ទាត់រវាងយុវជនក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ និង ក្រសួងមុខងារសាធារណៈ នៅកីឡដ្ឋាន Premium Sport Club​

vanchhai | ថ្ងៃ ពុធ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ចំនួនអ្នកអាន 2716

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤