ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ  រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង បានមូលមតិគ្នាដង្ហែអង្គកឋិនទានទៅកាន់វត្តពោធិវន្តរង្សីហៅវត្តក្ដុល ស្ថិតនៅភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស និងវត្តជ្រលងមេត្រី ហៅវត្តជ្រលង ស្ថិតនៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦​

ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រមទាំងពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លាបានដង្ហែអង្គកឋិនទានដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធិវន្តរង្សីហៅវត្តក្ដុល ស្ថិតនៅស្រុកទឹកផុស និងវត្តជ្រលងមេត្រី ហៅវត្តជ្រលង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បច្ច័យសរុបដែលទទួលបានមានចំនួន ១៩០,៦៤ លានរៀល ត្រូវបានបែងចែកប្រគេនវត្តដូចតទៅ៖
- វត្តពោធិវន្តរង្សីហៅវត្តក្ដុល បច្ច័យ ៥១ លានរៀល
- វត្តជ្រលងមេត្រីហៅវត្តជ្រលង បច្ច័យ ៥៩,៦៤ លានរៀល
- វត្តចំនួន ៨ ក្នុងស្រុកទឹកផុស បច្ច័យ ៥ លានរៀល ក្នុង ១វត្ត
- វត្តចំនួន ៨ ក្នុងស្រុកកំពង់លែង បច្ច័យ ៥ លានរៀល ក្នុង ១វត្ត។

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​​

vanchhai | ថ្ងៃ សុក្រ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ចំនួនអ្នកអាន 1174

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤