ជំនួបថ្នាក់ដឹកនាំក្រសួងជាមួយឯកអគ្គរដ្ឋទូតចិន​

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង លោកជំទាវ ប៊ូ ជាង​ហ្គួ (BouJianguo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​រំឭក​ពី​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ប្រជាពលរដ្ឋ​ទាំងពីរ ចិន - កម្ពុជា ដែល​គិត​មកដល់ពេលនេះ មាន​រយៈពេល៥៥ឆ្នាំ​ហើយ។

នៅក្នុង​ឱកាស​នោះដែរ ឆ្លើយតប​ទៅនឹង​សំណើ​របស់​ឯកឧត្តម​ប្រាក់ សុខុន ដែល​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ លោកជំទាវ ប៊ូ ជាង​ហ្គួ បាន​សម្តែង​នូវ​ក្តី​សុទិដ្ឋិនិយម ក្នុង​ការជួយ​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​ឲ្យ​មាន​សមត្ថភាព​ដើរ​ឲ្យ​ទាន់​ការអភិវឌ្ឍន៍​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​នេះ រួមទាំង ការជួយ​រៀបចំ​លិខិតបទដ្ឋាន និង​ច្បាប់​គតិយុត្ត​នានា ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ក៏ដូចជា​ការចូលរួមចំណែក​ក្នុងការ​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ តាមរយៈ​ការគ្រប់គ្រង​ឲ្យ​បានល្អ​ប្រសើរ​នូវ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ផងដែរ៕

កិច្ចប្រជុំកំពូលនៃការភ្ជាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៣​

កិច្ចប្រជុំ​កំពូល​នៃ​ការភ្ជាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្នាំ២០១៣បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៣ នៅ​រាជធានី​បាងកក ក្រោម​អធិបតីភាព​លោកជំទាវ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ចំនួន៣៧ប្រទេស​

ផែនការមេបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍អាស៊ានឆ្នាំ ២០១៥​

សិក្ខា​សាលា​ស្តី​ពី​ផែនការ​មេ​បច្ចេក​វិទ្យាព័ត៌មាន និង​គមនាគមន៍​អាស៊ាន​ឆ្នាំ ២០១៥​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី២៦ វិច្ចិកា​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន

administrator | ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 10457

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤