ប្រៃសណីយ៍សឹង្ហបុរី (SingPost) បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ ២០១៥ - ២០១៦ ​

កាលពីថ្ងៃ ៣០​ តុលា ២០១៥​ នេះ ប្រៃសណីយ៏សឹង្ហបុរីបានបញ្ចេញរបាយការណ៏ហិរញ្ញវត្ថុរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ ២០១៥-២០១៦។

ការបន្តពង្រីកមុខរបររបស់ប្រៃសណីយ៍នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច, ការដឹកជញ្ជូន និង​ ការរួមចំណែកពីក្រុមហ៊ុនសម្ព័ន្ធថ្មីៗ បានបង្កើនប្រាក់ចំណូលនៅពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ ២០១៥-២០១៦ បាន ២០.១% ស្មើនឹង ៥១៧.៨ លានដុល្លាសឹង្ហបុរី (៣៧០លានដុល្លាអាមេរិច)។
ដោយមានស្ថេរភាពនៃប្រតិបត្តិការការងារ ក្នុងការវិចខ្ចប់ និង ការដឹកជញ្ជូន ព្រមទាំងប្រាក់ចំណូលចុងក្រោយនៃការលក់ទំនិញផងនោះ ធ្វើឲ្យប្រាក់ចំណេញប្រតិបត្តិការទទួលបាន​ ២៤.៤% ស្មើនឹង ១២២.២​ លានដុល្លាសឹង្ហបុរី (៨៧ លានដុល្លាអាមេរិច)។

ប្រាក់ចំណេញសុទ្ធរបស់ប្រៃសណីយ៍សឹង្ហបុរីសម្រាប់ឆ្នាំ ២០១៥ - ២០១៦ មានចំនួន ១០០ លានដុល្លាសឹង្ហបុរី (៧១.៤​ លានដុល្លាអាមេរិច) គឺមានការកើនឡើង ២៦.៩% ។ សូមបញ្ជាក់ថា ប្រាក់ចំណេញសុទ្ធកើនឡើង ១.៤% គឺស្មើនឹង ៧៧.៨ លានដុល្លា    សឹង្ហបុរី (៥៥.៦ លានដុល្លាអាមេរិច)។

ប្រាក់ចំណូលដែលបានមកពីពាណិជ្ជកម្មអេឡិចត្រូនិច ស្មើនឹង ២៩% នៃចំណូលសរុបរបស់ក្រុមហ៊ុន ដោយសារតែមានការរីកលូតលាស់យ៉ាងខ្លាំងនៅក្នុងវិស័យនេះ។ ក្រុមហ៊ុនសម្ព័ន្ធថ្មីដូចជា Quantum Solution បានជួយបង្កើនប្រាក់ចំណូល លើប្រតិបត្តិការដឹកជញ្ជូនចំនួន ៤៣.៥% ស្មើនឹង ២៩៦.១ លានដុល្លាសឹង្ហបុរី (២១១.៦ លានដុល្លាអាមេរិច)។

ចំណូលពីកញ្ចប់បញ្ជើ បានធ្លាក់ចុះចំនួន​ ២% ស្មើនឹង ២៤១.៧ លានដុល្លាសឹង្ហបុរី (១៧២.៧ លានដុល្លាអាមេរិច) ដោយសារតែការផ្អាកកញ្ចប់ទំនិញកូនកាត់ ពីព្រោះការដកភាគហ៊ុនរបស់ Novation Solutions និង Data Post ។  

ប្រាក់ចំណេញប្រតិបត្តិការ ត្រូវបានកើនឡើងចំនួន ៦.៧% ​ ដោយសារតែក្រុមហ៊ុនបន្តផ្តោតទៅលើ ផលិតភាព និង ប្រសិទ្ធភាព នៃប្រតិបត្តិការកញ្ចប់បញ្ញើរបស់ខ្លួន, ជាពិសេសគឺការវិនិយោគ ទៅលើហេដ្ឋារចនាសម្ព័ន្ធកញ្ចប់បញ្ញើ។

លោកបណ្ឌិត Wolfgang Baier, នាយកប្រតិបត្តិនៃ ប្រៃសណីយ៍សឹង្ហបុរី, បានថ្លែងថា “មុខជំនួញរបស់ពួកយើងបានលេចឡើងដោយមានមូលដ្ឋានរឹងមាំ ចាប់តាំងពីការបំលែងប្រកបដោយសន្ទុះរបស់ក្រុមហ៊ុនយើង។ ឥឡូវវាកំពុងតែបង្ហាញជាតួលេខ។ ប្រាក់ចំណូលក្នុងក្រុមហ៊ុន និង​ ប្រាក់ចំណេញសរុប បានកើនឡើង ២០% និង ២៧% រៀងៗខ្លួន។
 
ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មអេឡិចត្រូនិច នៅតែបន្តផ្តល់ប្រាក់ចំណូលកើនយ៉ាងខ្លាំង ទន្ទឹមនឹងនេះប្រាក់ចំណូលដែលបានមកពីពាណិជ្ជកម្មអេឡិចត្រូនិចពាក់ព័ន្ធ គឺស្មើនឹង២៩% នៃប្រាក់ចំណូលក្រុមហ៊ុន។ខណៈពេលដែលបា្រក់ចំណូលក្រៅប្រទេសបានកើនឡើងទៅដល់ ៣៩.៥%។”
 
 http://postaltechnologyinternational.com/news.php?NewsID=74535

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

សេវាប្រៃសណីយ៍តាមប្រព័ន្ធអេឡិចត្រូនិច​

លោក ប្រាយអិន កាសាឌី ជំរុញឲ្យបណ្តាប្រតិបត្តិករប្រៃសណីយ៍យកចិត្តទុកដាក់លើដំណោះស្រាយតូចៗដើម្បីឈានដល់ការធ្វើនវានុវត្តន៍សម្រេចបានជោគជ័យ​

ប្រៃសណីយ៍អូស្ត្រាលី (Australia Post) នឹងវិនិយោគប្រាក់ចំនួន ១៤ លានដុល្លារ ក្នុងការផ្តួចផ្តើមជំនួញពាណិជ្ជកម្ម អេឡិចត្រូនិក​

vanchhai | ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 2670

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤