ប្រៃសណីយ៍អូស្ត្រាលី (Australia Post) នឹងវិនិយោគប្រាក់ចំនួន ១៤ លានដុល្លារ ក្នុងការផ្តួចផ្តើមជំនួញពាណិជ្ជកម្ម អេឡិចត្រូនិក​

ប្រៃសណីយ៍អូស្រ្តាលីបាន​ប្រកាសថានឹងវិនិយោគបឋមនូវទឹកប្រាក់ចំនួន ២០ លានដុល្លាអូស្រ្តាលី (១៤.៤ លានដុល្លាអាមេរិក)​ ក្នុងជំនួញពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដើម្បីជំរុញ នវានុវត្តន៍        វិស័យនេះនៅក្នុងប្រទេសអូស្រ្តាលី។

នៅក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ខ្លួន ប្រៃសណីយ៍អូស្រ្តាលី នឹងចាប់ដៃគូជាមួយ សាកលវិទ្យាល័យ Melbourne ក្នុងកិច្ចព្រមពៀងរយៈពេល៣ឆ្នាំ ដែលមានតម្លៃ ១ លានដុល្លាអូស្រ្តាលី(៧១៨,០០០ ដុល្លាអាមេរិក)។ គម្រោងនេះ នឹងជួយទ្រទ្រង់ដល់កម្មវិធី Melbourne Accelerator Program (MAP) របស់សាកលវិទ្យាល័យ ដោយផ្គត់ផ្គង់ទីតាំងចំនួន២កន្លែង សម្រាប់ជំនួញពាណិជ្ជកម្មអេឡិចត្រូនិចរបស់ MAP Startup Accelerator។​ ជំនួញនីមួយៗក្នុង កម្មវិធី Startup Program  ទទួលបានមូលនិធិ​ចំនួន ២០,០០០ ដុល្លាអូស្រ្តាលី (១៤,៣៦០ ដុល្លាអាមេរិក) ទីតាំសម្រាប់ការិយាល័យ ការផ្តល់យោបល់ និង ទំនាក់ទំនងទៅកាន់បណ្តាញជាតិ និង អន្តរជាតិ។

ប្រៃសណីយ៍អូស្រ្តាលីក៏នឹងផ្តល់អាហារូបករណ៍ ចំនួន២០,០០០ ដុល្លាអូស្រ្តាលី (១៤,៣៦០ ដុល្លា     អាមេរិក) ក្នុងមួយឆ្នាំ ទៅឲ្យវិទ្យាស្ថាន Wade Institute for Entrepreneurship ក៏ដូចជា កម្មវិធីផ្សព្វផ្សាយចំនួន ៣​ ដែលផ្តោតទៅលើសហគ្រិន​តំបន់និងជនបទ សហគ្រិនជាស្រ្តី និងសហគ្រិន       សហគមន៍។ ប្រៃសណីយ៍សង្ឃឹមថា ដៃគូដែលមិនផ្តាច់មុខនឹងក្លាយជាចលករដំបូងនៅក្នុងចំណោម ចលករជាច្រើន​នៅក្នុងប្រទេសអូស្រ្តាលី។

Ahmed Fahour នាយក និង ជានាយកប្រតិបត្តិ របស់​ប្រៃសណីយ៍អូស្រ្តាលី បានថ្លែងថា “យើងនឹងធ្វើការជាមួយបុគ្គលិក អតិថិជន សហគមន៍ និង ដៃគូរបស់យើង ដើម្បីសែ្វងរកជំរើសថ្មីៗ និង ការផ្តួចផ្តើមជំនួញពាណិជ្ជកម្មអេឡិចត្រូនិច ដែលយើងអាចធ្វើឲ្យមានការរីកចំរើន។”

យើងនឹងចំណាយមូលធនចំនួន ២០ លានដុល្លាអូស្រ្តាលី (១៤.៤ លានដុល្លាអាមេរិច) ដោយយោងទៅលើភាពជោគជ័យ ខ្ញុំរំពឹងថា វានឹងអាចកើនឡើងទៅដល់ ១០០​ លានដុល្លាអូស្រ្តាលី (៧២ លានដុល្លាអាមេរិក) នៅឆ្នាំបន្តបន្ទាប់ ដើម្បីធ្វើការវិនិយោគដោយផ្ទាល់លើជំនួញពាណិជ្ជកម្មអេឡិចត្រូនិច ជាមួយនឹងគំនិតដែលធ្វើអោយប្រសើរឡើងដល់ការរស់នៅអតិថិជនរបស់យើង។

សាស្រ្តាចារ្យ Glyn Davis អធិការបតីរងរបស់ សាកលវិទ្យាល័យ  Melbourne បានថ្លែងថា “យើងជឿជាក់ថា សាកលវិទ្យាល័យមិនត្រឹមតែអប់រំអ្នកជំនាន់ក្រោយរបស់យើងប៉ុណ្ណោះទេ សាកលវិទ្យាល័យគឺជាចង្វាក់ផលិតកម្មមួយ សម្រាប់ផលិតនូវគំនិត ជូនដល់សហគ្រិន និង មុខជំនួញថ្មីៗ។

ការសម្រាំងរបៀបវីរៈនវានុវត្តន៍របស់ប្រទេសអូស្ត្រាលី គឺជាការសំខាន់ ហើយការវិនិយោគនេះគឺមាន   លក្ខណៈយូរអង្វែងដើម្បីធានានូវវប្បធម៌ Startup ដូចអ្វីដែលមានក្នុងកម្មវិធី MAP ដែលសាកលវិទ្យាល័យមានតួនាទីអចិន្រ្តៃ។

នេះគឺជាការវិនិយោគសម្រាប់អនាគត នៃជំនាញសហគ្រិនភាពនៅសកលវិទ្យាល័យ Melbourne ហើយនឹងត្រូវ បន្ថែមទៅលើកិច្ចខិតខំប្រឺងប្រែងរបស់យើង ក្នុងការពង្រីកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ទូទាំងសកលវិទ្យាល័យនិង ក៏ដូចជានៅក្នុងទីក្រុងផងដែរ។” 


http://postaltechnologyinternational.com/news.php?NewsID=74537

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

សេវាប្រៃសណីយ៍តាមប្រព័ន្ធអេឡិចត្រូនិច​

លោក ប្រាយអិន កាសាឌី ជំរុញឲ្យបណ្តាប្រតិបត្តិករប្រៃសណីយ៍យកចិត្តទុកដាក់លើដំណោះស្រាយតូចៗដើម្បីឈានដល់ការធ្វើនវានុវត្តន៍សម្រេចបានជោគជ័យ​

ប្រៃសណីយ៍សឹង្ហបុរី (SingPost) បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅពាក់កណ្តាលឆ្នាំដំបូងនៃ ឆ្នាំ ២០១៥ - ២០១៦ ​

vanchhai | ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 2020

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤