សហស្ថាបនិករបស់ Skype បានបង្ហាញគំនិតស្តីពី ការដឹកជញ្ចូនទំនិញដោយមនុស្សយន្ត​

សហស្ថាបនិក Ahti Heinla និង Janus​ បានចាប់ផ្តើមបើកក្រុមហ៊ុនមួយឈ្មោះថា Starship Technologiesដែលមានគោលបំណងប្រើប្រាស់មនុស្សយន្តស្វ័យប្រវត្តិជាច្រើនដើម្បីធ្វើការដឹកជញ្ជូនចំណីអាហារ ទំនិញ និងសារពើភ័ណ្ឌក្នុងស្រុក។ក្រុមហ៊ុននេះគ្រោងនឹងបង្កើតមនុស្សយន្តបញ្ជូនទំនិញខ្នាតតូចលើដីដែលនឹងប្រើប្រាស់ដោយក្រុមហ៊ុនដឹកជញ្ជូនសារពើរភ័ណ្ឌ ហាងលក់ម្ហូបអាហារដើម្បីជញ្ជូនកញ្ចប់ទំនិញដល់អតិថិជន។

ការរួមបញ្ចូលគ្នានូវកម្មវិធីបង្ហាញគោលដៅ​ និង កម្មវិធីបញ្ជៀសឧបសគ្គអាចអោយមនុស្សយន្តធ្វើដំណើរដោយស្វ័យប្រវត្តិលើចិញ្ចើមផ្លូវមិនតែប៉ុណ្ណោះអ្នកបញ្ជារអាចធ្វើអន្តរាគមន៍លើគ្រប់ចំណុច ដើម្បីបង្កើនសុវត្ថិភាព។​

មនុស្សយន្តមានសមត្ថភាពអាចយួរទំនិញប្រមាណ២ថង់និងធ្វើដំណើរក្នុងល្បឿនរហូតសមរម្យដល់4MPH ដែលបានបង្កើតឡើងដោយប្រើប្រាស់សមាសធាតុ off-the-shelf​ធ្វើអោយមានតម្លៃថោកក្នុងការផលិតនិងអនុវត្តន៍។​​
     
អតិថិជនអាចជ្រើសរើសជម្រើសមួយដែលមានរយៈពេលខ្លីនិងពិតប្រាកដហើយថែមទាំងអាចធ្វើការតាមដានទីតាំងរបស់មនុស្សយន្ត Real time តាមរយៈកម្មវិធីទូរស័ព្ទដៃ។ ប្រព័ន្ធនេះក៏ធានាផងដែរថា មានតែម្ចាស់កម្មវិធី​ទេ ដែលអាចបើកទំនិញពេលមកដល់។ទស្សនៈវិស័យរបស់យើងគឺដោះស្រាយបញ្ហាសូន្យ (0) បី៖ ១. ថ្លៃដើមសូន្យ ២.ពេលវេលារង់ចាំសូន្យ ៣. ការប៉ះពាល់ដល់បរិស្ថានសូន្យ។
     
លោក Heinla​ បាននិយាយថា យើងចង់ធ្វើវាដើម្បីដឹកជញ្ជូននៅក្នុងស្រុក ដូចអ្វីដែល Skype បានធ្វើអោយទូរគមនាគមន៍។ ស្របពេលដែល e-commerce កំពុងតែបន្តកើន ឡើងនោះ អតិថិជនក៏ចង់បានជម្រើសដែលងាយស្រួលបន្ថែមទៀត និង មានថ្លៃសមរម្យ។ ជារឿយៗការដឹកជញ្ជូនត្រឹមតែ 3 ទៅ 4miles​​ ថ្លៃចំណាយលើការដឹកជញ្ជូនសរុបគឺច្រើន។
     
មនុស្សយន្តរបស់យើងបានបង្កើតឡើងដោយមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាដែលមានលទ្ធភាពដោយទូរស័ព្ទចល័ត និង Tablets​ គឺវាបំពេញគោលបំណង និងអាចសន្សំការចំណាយរបស់អតិថិជន។​
     
Heinla សន្និដ្ឋានថា “ពួកវាមិនអាចហោះបានទេ ព្រោះមិនមែនជាយន្តហោះ គឺធ្វើដំណើរតាមចិញ្ចើមផ្លូវដោយលាយឡំនិងចរាចរណ៍ថ្មើរជើងយ៉ាងមានសុវត្ថិភាព​ ពួកវាធ្វើដំណើរយឺតៗនូវល្បឿន 4MPH” ។

Starship Technologies គឺកំពុងតែសាកល្បង និងបង្ហាញជាគំរូនាពេលថ្មីៗខាងមុខនេះ និងមានផែនការចាប់ផ្តើមសេវាកម្មសាកល្បងជាលើកដំបូងដោយមានដៃគូសហប្រតិបត្តិការរបស់ខ្លួននៅ USA, UK និងបណ្តាប្រទេសផ្សេងៗទៀតនៅឆ្នាំ២០១៦។
 

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

សេវាប្រៃសណីយ៍តាមប្រព័ន្ធអេឡិចត្រូនិច​

លោក ប្រាយអិន កាសាឌី ជំរុញឲ្យបណ្តាប្រតិបត្តិករប្រៃសណីយ៍យកចិត្តទុកដាក់លើដំណោះស្រាយតូចៗដើម្បីឈានដល់ការធ្វើនវានុវត្តន៍សម្រេចបានជោគជ័យ​

ប្រៃសណីយ៍សឹង្ហបុរី (SingPost) បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅពាក់កណ្តាលឆ្នាំដំបូងនៃ ឆ្នាំ ២០១៥ - ២០១៦ ​

sambatousa | ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 1786

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤