Alibaba រកចំណូបាន១ពាន់លានដុល្លាក្នុងរយះពេល៨នាទី​

៨នាទី​៖ នោះហើយដែលជារយៈពេលដែលAlibaba អាចរកចំណូលបាន១ពាន់លានដុល្លាពីការលក់ប្រចាំថ្ងៃសុក្រនៅប្រទេសចិន។​​​​   ហើយក្នុងរយៈពេលពាក់កណ្តាលថ្ងៃវាបានកើនឡើងដល់ទៅ៩​ពាន់លានដុល្លា គឺស្មើនឹងចំណូលដែល Alibaba ទទួបានពីការលក់មួយថ្ងៃពេញក្នុងឆ្នាំមុន។ ក្រុមហ៊ុន E-Commerce លំដាប់ទីពីររបស់ចិនឈ្មោះថា JD.Com បានកត់ត្រាពីការបញ្ជាទិញបានចំនួន១៤លាន។
 
នៅក្នុងរយៈពេលតែមួយថ្ងៃនេះគឺជា ថ្ងៃដែលមានការទិញទំនិញតាម online ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ជាមួយនឹងទឹកប្រាក់រាប់ ពាន់លានដុល្លា។ សាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានប្រាប់ CNET ថា ការលក់ក្នុងឆ្នាំនេះនឹងកើនលើសពី១៤ពាន់លានដុល្លា ដែលស្មើនឹង ២០ពាន់លានដុល្លាអូស្ត្រាលី (20ពាន់លានAU$) ឬ ៩ពាន់លាន pound ។
 
តាមការប្រមើលមើលពីចំនួននេះសឲ្យឃើញថា ការលក់ដ៏មមាញឹកប្រចាំថ្ងៃសុក្រនិង ថ្ងៃបុណ្យដឹងគុណកាលពីឆ្នាំមុន បើគិតជាដុល្លាគឺបានត្រឹមតែ២,៤​ពាន់លានដុល្លាតែប៉ុណ្ណោះ។ ​ថ្ងៃដ៏ពិសិដ្ឋនេះ គឺជាថ្ងៃដែលលក់ដាច់បំផុតតែមួយគត់របស់ជនជាតិចិន។
 
​វាត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ ១៩៩០ ជាប្រភេទថ្ងៃបុណ្យប្រឆាំងនឹងទិវាក្តីស្រឡាញ់ ដែលជំរុញទឹកចិត្ត ឲ្យអ្នកនៅលីវទាំងឡាយបានបន្ធូរបន្ថយអារម្មណ៍ឯកោរបស់ពួកគេតាមរយៈការទិញទំនិញតាម Online នេះ។
 
លោក Jack Ma ដែលជាប្រធានក្រុមហ៊ុន Alibaba បានបក់ទង់ជ័យបញ្ចប់ពិធីជប់លាងដ៏ធំធេងមួយក្នុងទីក្រុងប៉េកាំង បានទស្សនាការសម្តែងរបស់ម្ចាស់ជ័យលាភី American  Idol លោក Adam Lambert​ និង Kevin Spacey​ ដើរតួជា​លោកប្រធានាធិបតី Frank Underwood​ ក្នុងរឿង​ Netflix​ House of Cards​ ដើម្បីបញ្ជូនសារផ្ទាល់ខ្លួន ដល់អ្នកទិញជនជាតិចិនទាំងអស់។​
 
ជាលទ្ធផលនៃថ្ងៃទិញឥវ៉ាន់ដ៏គគ្រឹកគគ្រេងនេះ ត្រូវបានគេចាប់អារម្មណ៍ទូទាំងពិភពលោកដូចជាក្រុមហ៊ុនផលិតម្សៅទឹកដោះគោរបស់អូស្ត្រាលី  Bellamy’s បានលក់ទំនិញអស់ពីស្តុកនៅក្នុងប្រទេសកំណើតខ្លួន ដើម្បីទៅបំពេញតម្រូវការ របស់ប្រជាជនចិនដែលកំពុងមានតម្រូវការខ្លាំងលើផលិតផលនេះ។


http://www.cnet.com/news/alibaba-just-made-us1-billion-in-8-minutes/

ការកំណត់សោរពីរ (2FA) ជាន់នៅលើហ្វេសប៊ុក ដើម្បីការពារ​មិន​ឲ្យ​អ្នក​ដទៃ​អាច​ចូលទៅ​កាន់​គណនីហ្វេសប៊ុក​យើងបាន​

តើត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​គេ​លួច​យក​មក​វិញ?​​

ស្វែងយល់អំពីគន្លឹះសន្តិសុខ និង​ឯកជន​ភាព​ក្នុង​ការ​ប្រើប្រាស់បណ្តាញ​ទំនាក់​ទំនង​ព័ត៌មាន​សង្គម​​ហ្វេសប៊ុក​

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

vanchhai | ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 1666

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤