បណ្តាញទំនាក់ទំនងសង្គម (Social Media) គឺជាអាវុធមុខពីរ​

      ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មានដែលចែក រំលែកនៅ លើបណ្តាញ ទំនាក់ទំនងសង្គម (Social Media) ដូចជា Twitter និង Facebook គឺលំអៀងទៅតែម្ខាង។ ឯកឧត្តមក៏បាន ជម្រុញឲ្យអ្នកប្រើប្រាស់បើក គេហទំព័រ(websites)ស្វែងរកប្រភពឲ្យបានច្រើន ដើម្បីធ្វើការផ្ទៀងផ្ទាត់ ព័ត៌មាននីមួយៗ។
      លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា “អ្វីៗដែលបានបង្ហោះនៅលើបណ្តាញសង្គម គឺគ្រាន់តែជាប្រភពមួយប៉ុណ្ណោះ តែវាមិនមែនជាព័ត៌មានពិតជាក់លាក់ទេ” និងថា បណ្តាញសង្គមគឺសម្រាប់ ផ្តល់នូវសេរីភាព បញ្ចេញមតិកាន់តែទូលាយ។ ប៉ុន្តែចំពោះ Facebook ដែលកំពុងពេញនិយមប្រើប្រាស់ក្នុងប្រទេសកម្ពុជា បានក្លាយជា បញ្ហាយ៉ាងធ្ងន់ធ្ងរសំរាប់អ្នកប្រើប្រាស់ ព្រោះសេរីភាពដែល Facebook បានផ្តល់ឲ្យ អាចប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។ លោក បូណា សង្កត់ធ្ងន់ថា “សេរីភាពដែលគ្មានដែនកំណត់ នឹងសំលាប់សេរីភាពមូលដ្ឋានរបស់មនុស្ស បើសិនជាគ្មាន ការត្រួតពិនិត្យទេ”។
      លោក ច័ន្ទ តារារស្មី ព្រះរាជអាជ្ញាអមតុលាការកំពូល បានថ្លែងថា បណ្តាញសង្គម ជាពិសេស Facebook មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ អ្នកខ្លះប្រើវាដើម្បីចែករំលែកព័ត៌មាន និងបញ្ចេញមតិ តែអ្នកខ្លះទៀតប្រើវាសម្រាប់ វាយប្រហារលើអ្នកដទៃ។ លោក តារារស្មី ព្រមានថា អ្នកទាំងឡាយណាដែលចូលចិត្តចែករំលែកនិងបញ្ចេញមតិលើ Facebook ដោយមិនគិតគូអំពីការពិតនូវអ្វីដែលខ្លួនចែករំលែក​ នឹងត្រូវប្រឈមមុខនឹងក្រមព្រហ្មទណ្ឌ។ ការថ្លែងខាងលើ គឺ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីក្រមសីលធម៌នៅលើបណ្តាញសង្គម ដែលបានប្រារព្វធ្វើនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ។
        ទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីប្រព័ន្ធសន្តិសុខ ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខ ចំពោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ថា កម្ពុជាកំពុងអនុវត្ត របបប្រជាធិបតេយ្យ សេរីពហុបក្ស មានសិទ្ធិក្នុងការបញ្ចេញមតិ ហើយសកម្មភាពទាំងអស់នេះត្រូវបានលើកកម្ពស់។ ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាត្រង់ មាត្រា ៤១ ក៏បានចែងនូវចំណុចនេះច្បាស់ណាស់ ប៉ុន្តែក៏បានចែងដែរថា ការប្រើប្រាស់សិទ្ធិបញ្ចេញមតិនេះ ត្រូវស្ថិតក្នុង ក្របខណ្ឌ កុំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ។ ប្រសិនបើមានការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញ មតិណាមួយ ប៉ះពាល់ដល់អាយុជីវិត សន្តិសុខប្រជាពលរដ្ឋ និងសន្តិសុខជាតិ គឺសមត្ថកិច្ចត្រូវតែចាត់វិធានការ ព្រោះជាការទទួល ខុសត្រូវរបស់សមត្ថកិច្ច

ការកំណត់សោរពីរ (2FA) ជាន់នៅលើហ្វេសប៊ុក ដើម្បីការពារ​មិន​ឲ្យ​អ្នក​ដទៃ​អាច​ចូលទៅ​កាន់​គណនីហ្វេសប៊ុក​យើងបាន​

តើត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​គេ​លួច​យក​មក​វិញ?​​

ស្វែងយល់អំពីគន្លឹះសន្តិសុខ និង​ឯកជន​ភាព​ក្នុង​ការ​ប្រើប្រាស់បណ្តាញ​ទំនាក់​ទំនង​ព័ត៌មាន​សង្គម​​ហ្វេសប៊ុក​

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

Sambatousa | ថ្ងៃ សុក្រ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 9069

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤