ខេត្តកណ្តាលបើកសិក្ខាសាលាស្តីពីទស្សនទាននៃការអភិវឌ្ឍន៍ស្ថាប័ន​

ថ្លែង​បើក​សិក្ខាសាលា ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​លើកឡើងថា​ការអភិវឌ្ឍ​ន៍របស់​ស្ថាប័ន គឺជា​វិធី​មួយ​សំរាប់ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដែល​ផ្តោត​ទាំង​មនុស្ស នឹង​ប្រព័ន្ធ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទាំង​កំរិត​បុ​ក្គ​លិ​ក ស្ថាប័ន និង​បរិយាកាស​គាំទ្រ។ រាល់​កិច្ច​អន្តរា​គម​ន៍​អភិវឌ្ឍ​ន៍ ស្ថាប័ន​ត្រូវ​រៀបចំ​តាម​តំរូវការ​ជាក់ស្តែង​រប​ស់ រដ្ឋបាល​និមួយៗស្របតាម​ក្របខ័ណ្ឌ​ពេលវេលា និង​ធនធាន​ដែលមាន។ ដើម្បី​ឲ្យ​ការអភិវឌ្ឍ​ន៍ស្ថាប័ន​បានទទួល​លទ្ធផល​ល្អ រដ្ឋបាល​និមួយៗត្រូវ​ផ្តល់​ការគាំទ្រ​គ្រប់គ្រាន់ ទាំង​ការងារ​គ្រប់គ្រង ធនធាន​ព្រមទាំង ត្រូវ​ហ៊ាន​បង្ហាញ និង​ទទួលស្គាល់ ពី​ចំណុចខ្សោយ​របស់ខ្លួន នឹងមាន​ការរៀនសូត្រ​ចង់​ចេះ​ចង់ដឹង និង​ធ្វើការ​ផ្លាស់​ផ្តូ​រ។ ឯកឧត្តម​បាន​បញ្ជាក់ថា ចំណុច​សំខាន់​នៃ​ការអភិវឌ្ឍ​ន៍​ស្ថាប័ន​មាន៨ ដែល​ត្រូវ​ពិចារណា​មាន​ទិសដៅ និង​ផែនការ របស់​ស្ថាប័ន ការគ្រប់គ្រង រចនាសម្ព័ន្ធ និង​មុខងារ​ផ្ទៃក្នុង ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស ទំនាក់ទំនង​ខាងក្រៅ និង​ការ​កៀរគរ​ធនធាន ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​សមភាព​យេនឌ័រ។

អង្គសិក្ខាសាលា​បាន​ស្តាប់​ការបង្ហាញ​នូវ​មេរៀនសំខាន់ៗ របស់​មន្ត្រី​ជំនាញ​រួមមាន ទស្សនទាន​នៃ​ការអភិវឌ្ឍ​ន៍​សមភាព និង​ការអភិវឌ្ឍ​ន៍ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការអភិវឌ្ឍ​ន៍​ស្ថាប័ន ការប៉ាន់ប្រមាណ​តំរូវការ សមត្ថភាព​ស្ថាប័ន និង​ដំណើរការ​សង្ខេបនៃ​ការអភិវឌ្ឍ​ន៍​ស្ថាប័ន។មាន​ប្រសា​ស​ន៍​បិទ​អង្គសិក្ខាសាលា ឯកឧត្តម នួន ផា ប្រធាន​ក្រុ​ក​ប្រឹក្សា​ខេត្ត បាន​ណែនាំ​ឮ​ឲ្យ​ថ្នាក់ដឹកនាំ​ដែល​ចូលរួម​យក​ការយល់ដឹង​ទៅ អនុវត្ត​ក្នុង​ស្ថាប័ន របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព គ្រប់​ជំ​ហ៊ាន​នៃ​កំ​ណើ​រ​ការអភិវឌ្ឍ​ន៍ ស្ថាប័ន​ជាពិសេស​ក្នុង​ជំ​ហ៊ាន​ទី២៕



លោក​ អៀង​ ប៊ុនហាក់​ អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ខួប​លើក​ទី​១០៦​ ទិវា​អន្តរជាតិ​នារី​ ០៨​ មីនា​ ក្រោម​ប្រធាន​បទ​ "ស្ត្រី​ដើម្បី​សុខសន្តិ​ភាព​ និង​វឌ្ឍនភាព​"​

អំពីមន្ទីរខេត្តកណ្តាល​

sambatousa | ថ្ងៃ ពុធ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 7799

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤