៩ចំណុចដែលអ្នកត្រូវតែដឹងទាក់ទងនឹង Windows 10​

១. តើពេលណាទើបអាចតំឡើង Window 10 បាន? តើការតំឡើងត្រូវចំណាយប្រាក់អស់ប៉ុន្មាន?
         Window 10 ត្រូវប្រកាសអោយប្រើនៅ វេលាម៉ោង ៩ល្ងាច ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥។ ចំពោះអតិថិជនដែលកំពុងប្រើប្រាស់ Window 7 និង Window 8.1 លោកអ្នកអាចប្រើប្រាស់ Window 10 ដោយឥតគិតថ្លែបានសម្រាប់រយៈពេល ១ ឆ្នាំ។  អតិថិជនដែលប្រើប្រាស់ Window ដែលមាន version ទាបជាងនេះ នោះលោកអ្នកអាចទិញ Window 10 Home បានក្នុងតំលៃ ១១៩$ និង Window 10 Pro បានក្នុងតំលៃ ១៩៩$។
​         ប្រសិនបើអតិថិជនដែលមាន Window 10 ចំលងរួចហើយ នោះគាត់នឹងទទួលបានការជូនដំណឹងថា​នៅពេលណា Window 10 អាចនឹងតំឡើងបាន​​ ហើយអាចជ្រើសរើសយកពេលវេលាណាមួយដែលសមរម្យក្នុងការតំឡើងបាន។

​២. បើអតិថិជនមានកុំព្យូទ័រលើតុ​ Tablet និងកំពុងពិចារណារកទិញទូរស័ព្ទដៃប្រើប្រាស់ប្រព័ន្ធWindows។ តើកម្មវិធីនេះមានដំណើរការយ៉ាងដូចម្តេច?
          គោលបំណងចំបងរបស់ក្រុមហ៊ុន Microsoft គឺដើម្បីឲ្យប្រព័ន្ធ Window 10 ក្លាយទៅជាប្រព័ន្ធដំណើរការចំបងនៅគ្រប់ឧបករណ៍ប្រើប្រាស់របស់អតិថិជន និង Continuum គឺជាកត្តាជំរុញសម្រាប់ឲ្យដំណើរការប្រព័ន្ធទំាងអស់នេះ។ នៅពេលណាដែលអ្នកប្រើប្រាស់ធ្វើការតភ្ជាប់ទៅនឹង keyboard និង mouse ឬក៏ប្រើប្រាស់ touch screen Windows 10 នឹងមានប្រតិកម្មខុសៗគ្នា។ ប្រសិនបើប្រើប្រាស់ប្រព័ន្ធ Window​ 10 ដោយ      តភ្ជាប់ទៅនឹង keyboard ឬក៏ mouse នោះវានឹងដំណើរការតាមប្រព័ន្ធ Window ស្តង់ដារធម្មតា។ បើនៅលើ tablet នោះនឹងឃើញកម្មវិធីដែលមានអេក្រង់ពេញ និង តារាងចាប់ ផ្តើមដែលមានភាពងាយស្រួលក្នុងការចុច។ Surface Pro 3 ជាឧបករណ៍ two-in-one ដែលមានប្រដាប់ចុចលេចឡើងនៅលើអេក្រង់ tablet យ៉ាងស្រួល។

៣. តើកម្មវិធីវាយ៉ាងដូចម្តេចដែរ?
         ក្រុមហ៊ុន Microsoft ចង់ឲ្យអ្នកប្រើប្រាស់ទិញកម្មវិធីពី Window Store រួចរំពឹងថាដាក់ឲ្យដំណើរការកម្មវិធី នៅគ្រប់ឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់។ ទម្រង់នៃកម្មវិធីទាំងនេះនឹងបត់បែនទៅតាមឧបករណ៍ដែលអ្នកប្រើប្រាស់មាន ទោះជា tablet ឬ PC ក៏ដោយ។ លទ្ធផលទាំងនេះត្រូវបាន ឃើញនៅក្នុង ការសាកល្បងក្នុងកម្មវិធី Microsoft Office Suite ដែលវាដំណើរការល្អប្រសើរជាមួយនឹងឧបករណ៍ប្រើប្រាស់របស់ផ្សេងគ្នា។ ចំពោះការកែសម្រួល Spreadsheet នៅលើ Smartphone មិនគួរធ្វើទេ ប៉ុន្តែវាដំណើរការ​នៅរាល់ កម្មវិធី Office ដូចជា Excel, Word, Power​ point និងកម្មវិធីដទៃទៀត។

៤. កម្មវិធីពេញអេក្រង់ដែលមានលក្ខណៈ “ទំនើបៗ” គឺពិបាកប្រើខ្លាំងណាស់។ តើកម្មវិធីទាំងនោះនឹងកា្លយទៅជាដូចម្តេចទៅ?
         កម្មវិធីដែលមានដំនើរការពេញផ្ទាំងអេក្រង់ និងមានលក្ខណៈងាយស្រួលក្នុងការចុច ដែលបានលេចឡើងលើកដំបូងនៅក្នុង Window 8 នោះ ត្រូវបាន គេស្គាល់ដោយសារវាមានរចនាបថ “ទំនើប”។ នៅក្នុង Window10 ការប្រើប្រាស់កម្មវិធីទាំងនេះគឺតាមជម្រើសរបស់អតិថិជនដែលប្រើតែប៉ុណ្ណោះ។ ឧទាហរណ៍ការប្រើប្រាស់ឧបករណ៍ងាយបំលែង 2-in-1 Surface Pro 3 ។   ដោយប្រព័ន្ធ Continuum ក្នុង Window 10 នោះគេនឹងឃើញតារាងចាប់ផ្តើម Window ធម្មតា កាលណាវាត្រូវបានភ្ជាប់ទៅនឹង keyboard ។ នៅពេលណា keyboard ត្រូវបានផ្តាច់ចេញពីឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់ នោះកម្មវិធី OS នឹងបំលែងឧបករណ៍នោះអោយទៅជា tablet ដែលងាយស្រួលចុចមានលក្ខណៈស្រដៀងទៅនឹងកម្មវិធី Window 8 ។

5. តើឥឡូវនេះមានកម្មវិធីអ្វីថ្មីទៀតដែរឬទេ?
         កម្មវិធីទំនើបដែលមានស្រាប់ហើយនោះនឹងត្រូវបានជំនួយដោយ​ Continuum ក្នុង Window 10 ដោយស្វ័យប្រវត្តិដែលធើ្វឲ្យមានការបារម្ភតិចតួចបំផុត។

៦. ចុះតារាងចាប់ផ្តើមនឹងក្លាយទៅជាយ៉ាងដូចម្តេច?
         ប្រសិនបើអ្នកមិនចូលចិត្តតារាងចាប់ផ្តើមដែលមាននៅពេញផ្ទៃអេក្រង់របស់លោកអ្នក នោះលោកអ្នកនឹងបានរីករាយ ព្រោះតារាងចាប់ផ្តើម បានវិលទៅ រករចនាបទដើមវិញហើយ ដែលស្ថិតក្រោមខាងឆ្វេងនៃអេក្រង់របស់លោកអ្នក ក្នុងនោះពោរពេញទៅដោយ shortcuts កម្មវិធីជាច្រើន។ សម្រាប់អតិថិជន ដែលចូលចិត្តរចនាបទរបស់ Window 8 វាក៏មានកម្មវិធីដែលមានលក្ខណៈស្រឌាងទៅនឹងអ្វីដែលអ្នកចូលចិត្តផងដែរដូចជា តារាង menu ថ្មីនឹងរួមបញ្ចូល ទៅក្នុង live tile ដែលលោកអ្នកអាចផ្លាស់ប្តូរទៅតាមចំនង់ចំនូលចិត្តរបស់លោកអ្នក។លើសពីនេះលោកអ្នក អាចទទួលបាន គុណ ប្រយោជន៏ជាច្រើន ទៀតពី Continuum ដូចជា លោកអ្នកអាចធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់បែប tablet ទៅជាការប្រើប្រាស់បែប desktop វិញបាន យ៉ាងឆាប់រហ័ស។ ប្រសិនបើលោកអ្នកមិនចង់ឃើញតារាងចាប់ផ្តើមដែលលោតពេញអេក្រង់ទេនោះ គឺលោកអ្នកអាចជ្រើសយកបាននៅក្នុង option។
 
៧. ទុកកម្មវិធីនោះដោយឡែកសិន.....ចុះបើគ្រាន់តែចង់ធ្វើការងារឲ្យសម្រេច តើមានអ្វីថ្មីដែរឬទេសម្រាប់កិច្ចការនះ?
​         Window 10 បានបងើ្កនអនុភាពមុខងារ Snap ដែលអាចអោយលោកអ្នករៀបចំកម្មវិធីនៅក្បែរៗគ្នាយ៉ាងឆាប់រហ័ស ដែលមានទម្រង់ ១​ភាគ៤ និង​អាចបែងចែកកម្មវិធីបាន៤​នៅលើអេក្រង់តែ១។ Window 10 ក៏មាន Multi-Virtual សម្រាប់បែងចែកកម្មវិធី ដែលអាចរក្សាទុករាល់កម្មវិធីកំពុង ប្រើប្រាស់ នៅមួយដុំ និងអាចអូសទៅរកបណ្តុំកម្មវិធីដែលចង់ប្រើបានយ៉ាងឆាប់រហ័ស។ វាក៏មានកម្មវិធី task view ដែលស្ថិតនៅលើ taskbar ដែលអាចឲ្យអ្នក ប្រើប្រាស់មើលគ្រប់ឯកសារដែលកំពុងដំណើរការបាន។
 
៨. តើកម្មវិធី Internet Explorer នៅតែមានទៀតឬយ៉ាងណា?
          វាមានផង និងអត់ផង។ Internet Explorer នៅតែជាផ្នែកមួយនៃ Windows សម្រាប់ហេតុផលភាពស៊ីសង្វាក់នៃកម្មវិធី​ ប៉ុន្តែវាត្រូវបានជំនួស ដោយកម្មវិធី ថ្មី ឈ្មោះថា “Microsoft Edge”។ កម្មវិធីថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍តាមការរំពឹងទុករបស់អ្នកប្រើប្រាស់ ដូចជាការគាំទ្រសម្រាប់ផ្នែកបន្ថែម កម្មវិធី reading mode ដែលជម្រុសរចនាបថរបស់គេហទំព័រ ដោយទុកតែអក្សរនិង រូបភាពដែលអ្នកចង់អានតែប៉ុណ្ណោះ និងការរចនាពណ៌ថ្មីដែល មានលក្ខណៈ រស់រវើកនៅពេលដែលអ្នកប្រើប្រាស់វេបសាយ។
         លើសពីនេះ វាបានបញ្ចូលវិធីថ្មីៗមួយចំនួនផងដែរ។​ នៅពេលដែលអ្នកចូលទៅស្រាវជ្រាវគេហទំព័រណា​មួយ កម្មវិធីជំនួយ Microsoft’s Assistant Cortana នឹងធើ្វការប្រមូលព័ត៌មានសំខាន់ៗរបស់វែបសាយនោះមកទុកនៅមួយដុំ។ ចុចទៅលើ Web Note button, នោះអ្នកប្រើប្រាស់ នឹងអាចផ្តល់ មតិបន្ថែមទៅលើវែបសាយនោះ ហើយអ្នកអាចផ្ញើតាម OneNote។
 
៩. តើ​Window 10 អាចដំណើរការជាមួយកុំព្យូទ័រប្រភេទណាខ្លះ?
          ប្រសិនបើកុំព្យូទ័រមានអាយុកាលត្រឹមតែ ២ទៅ៣ឆ្នាំ ហើយអ្នកកំពុងតែដំណើរការជាមួយ Window 7 ឬ​ Window 8.1 នោះវាអាចដំណើរការជាមួយ Window 10 បានហើយ។ លក្ខខណ្ឌអប្បរមាសម្រាប់ Window 10 គឺ ត្រូវមាន Processor កម្លាំង 1GHz, យ៉ាងហោចណាស់ RAM ទំហំ​ 1GB និងទំហំរបស់ hard drive 16GB។
          ចំពោះគ្រឿងកុំព្យូទ័រចាស់ៗដូចជា USB នឹង​ជួបបញ្ហានៅពេលដែលតំឡើង Window 10។ កម្មវិធីខ្លះនឹងត្រូវបានបាត់បង់នៅពេលដែលតំឡើង Window 10 រួមមានកម្មវិធីមួយចំនួនដែលបញ្ចូលស្រាប់ដោយរោងចក្រ។ Window 10 មានពីរប្រភេទគឺ Home និង​ Pro ហើយប្រភេទ Window ដែល អ្នកប្រើប្រាស់អាចទទួលបានគឺអាស្រ័យលើប្រភេទ Window 7ឬ Window 8 ដែលកំពុងប្រើប្រាស់។ សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ Microsoft’s Window 10 Specification។
 
 
 

ការកំណត់សោរពីរ (2FA) ជាន់នៅលើហ្វេសប៊ុក ដើម្បីការពារ​មិន​ឲ្យ​អ្នក​ដទៃ​អាច​ចូលទៅ​កាន់​គណនីហ្វេសប៊ុក​យើងបាន​

តើត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​គេ​លួច​យក​មក​វិញ?​​

ស្វែងយល់អំពីគន្លឹះសន្តិសុខ និង​ឯកជន​ភាព​ក្នុង​ការ​ប្រើប្រាស់បណ្តាញ​ទំនាក់​ទំនង​ព័ត៌មាន​សង្គម​​ហ្វេសប៊ុក​

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

sambatousa | ថ្ងៃ ពុធ ទី ០២ ខែ កញ្ញា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 2762

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤