ការលក់ទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិន នឹងកើនឡើងទៅដល់កន្លះពាន់លានគ្រឿង នៅឆ្នាំ២០១៧​ ខណៈដែលប្រទេសឥណ្ឌានឹងក្លាយជាទីផ្សារលក់ទូរស័ព្ទស្មាតហ្វូនធំបំផុតទីពីររបស់ពិភពលោក​

ប្រទេសឥណ្ឌានឹងវ៉ាដាច់សហរដ្ឋអាមេរិក ដែលនឹងក្លាយជាប្រទេសទីផ្សារទូរស័ព្ទស្មាតហ្វូនធំបំផុតទីពីររបស់ពិភព លោកក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។ ប៉ុន្តែប្រទេសទាំងពីរនេះនឹងនៅតែដើរមិនទាន់ប្រទេសចិនដែលត្រូវបានគេ ព្យាករណ៍ថា នឹងលក់ទូរស័ព្ទស្មាតហ្វូនបានជាងកន្លះពាន់លានគ្រឿងនៅក្នុងឆ្នាំ២០១៧។

កាលពីឆ្នាំមុនប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក បានលក់ទូរស័ព្ទស្មាតហ្វូនស្មើនឹង ៥១% នៃការលក់ទូរស័ព្ទ ស្មាតហ្វូនសរុបទូទាំងពិភពលោក នេះបើតាមតួលេខថ្មី ដែលចេញផ្សាយដោយក្រុមហ៊ុន Strategy Analytics កាលពីថ្ងៃពុធ។ ក្រុមហ៊ុន Strategy Analytics បានព្យាករណ៍ថា ប្រទេសទាំងបីនេះនឹងនៅតែរក្សាកំណើនការលក់របស់ខ្លួនក្នុងរង្វង់ ៥០% នៃការលក់សរុបក្នុងពិភពលោកដដែលនៅឆ្នាំ២០១៧។

អ្នកវិភាគបានព្យាករណ៍ថា ប្រទេសចិននឹងក្លាយជាជើងឯកក្នុងការលក់ទូរស័ព្ទស្មាតហ្វូនបាន ៤៥៨ លានគ្រឿង នៅក្នុងឆ្នាំនេះ ហើយនឹងកើនឡើងរហូតដល់ ៥០៥ លានគ្រឿង នៅឆ្នាំ២០១៧។

អ្នកស្រី Linda Sui នាយកក្រុមហ៊ុន Strategy Analytics បានឲ្យដឹងថា ប្រទេសចិនបានក្លាយជាក្បាលម៉ាស៊ីន នៃកំណើនទូរស័ព្ទស្មាតហ្វូននៅទូទាំងសកលលោកក្នុងប៉ុន្មានឆ្នាំនេះ ប៉ុន្តែឥឡូវនេះការផលិតរបស់ប្រទេសចិន មានការថយចុះ និងមានភាពយឺតយ៉ាវ។ អ្នកស្រីបានបន្ថែមទៀតថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសដែលមានការរីកចម្រើនខ្លាំងក្នុងវិស័យផលិតទូរស័ព្ទស្មាតហ្វូននាពេលខាងមុខ។

ជាការពិតណាស់កំណើននៅក្នុងប្រទេសចិននឹងថយចុះមកនៅតែ ៣% ក្នុងឆ្នាំ២០១៧ ខណៈដែលប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងមានកំណើនរហូតដល់ ១៧% ក្នុងឆ្នាំ២០១៧ ដែលនឹងធ្វើឱ្យឥណ្ឌាដណ្តើមយកចំណាត់ថ្នាក់លេខពីរ ពីសហរដ្ឋអាមេរិកដែលមានកំណើននៃការលក់ទូរស័ព្ទស្មាតហ្វូនត្រឹមតែ ១% នៅឆ្នាំ២០១៧។ បើធ្វើការប្រៀបធៀប នាឆ្នាំ២០១៧ខាងមុខ នឹងមានទូរស័ព្ទស្មាតហ្វូនចំនួន ១៧៩ លានគ្រឿង ត្រូវបានចេញលក់ចេញនៅប្រទេសឥណ្ឌា ខណៈដែលមានត្រឹមតែ ១៦៩ លានគ្រឿងប៉ុណ្ណោះ ត្រូវបានលក់ចេញនៅសហរដ្ឋអាមេរិក។

លោកស្រី Dalin Sui បានមានប្រសាសន៍ថា កំណើននៅឥណ្ឌាបាន និងកំពុងត្រូវបានជម្រុញដោយការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដែលនៅមានកំរិតកម្រិតទាប, ការពង្រឹងការលក់រាយនូវឧបករណ៍អេឡិចត្រូនិច, អ្នកប្រើប្រាស់ថ្នាក់កណ្តាលដែលមានជីវភាពធូរធាជាងមុន និងការផ្សព្វផ្សាយដ៏សាហាវពីសំណាក់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនក្នុងស្រុក ដូចជា Micromax ជាដើម។

លោក Woody Oh ជានាយកក្រុមហ៊ុន Strategy Analytics ផងដែរនោះ បាននិយាយថា នាពេលបច្ចុប្បន្ននេះ គ្មានតួអង្គ Hardware និង Software លំដាប់ថ្នាក់ពិភពលោកណាមួយហ៊ានមិនអើពើចំពោះទីផ្សារទូរស័ព្ទស្មាតហ្វូន​ដ៏ធំនៅប្រទេសឥណ្ឌាឡើយ។ ក្រុមហ៊ុននេះបានព្យាករណ៍ថា ក្នុងឆ្នាំនេះទូរស័ព្ទស្មាតហ្វូនចំនួន ១១៨ លានគ្រឿង នឹងត្រូវបានលក់ក្នុងប្រទេសឥណ្ឌា គឺកើនឡើងប្រហែល ៨២ លានគ្រឿង បើធៀបទៅនឹងឆ្នាំកន្លងមុន។

ឆ្នាំ២០១៥នេះ ការលក់ទូរស័ព្ទស្មាតហ្វូនទូទាំងពិភពលោក នឹងមានចំនួន ១,៤៧ ពាន់លានគ្រឿង កើនឡើង ១៦% បើធៀបនឹងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៧ ការលក់ទូរស័ព្ទស្មាតហ្វូននឹងឈានដល់ ១,៦៧ ពាន់លានគ្រឿង៕

ប្រភព៖ http://www.totaltele.com/view.aspx?ID=490435

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

សេវាប្រៃសណីយ៍តាមប្រព័ន្ធអេឡិចត្រូនិច​

លោក ប្រាយអិន កាសាឌី ជំរុញឲ្យបណ្តាប្រតិបត្តិករប្រៃសណីយ៍យកចិត្តទុកដាក់លើដំណោះស្រាយតូចៗដើម្បីឈានដល់ការធ្វើនវានុវត្តន៍សម្រេចបានជោគជ័យ​

ប្រៃសណីយ៍សឹង្ហបុរី (SingPost) បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅពាក់កណ្តាលឆ្នាំដំបូងនៃ ឆ្នាំ ២០១៥ - ២០១៦ ​

saroeun | ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 1871

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤