ការធ្វើបច្ចុប្បន្នភាពដ៏ធំមួយរបស់កម្មវិធី Opera Mini បានធ្វើឲ្យកម្មវិធីរាវរកនៅក្នុងទូស័ព្ទដៃ
មានភាពកាន់តែប្រសើរឡើងជាងមុន​

មានកម្មវិធីរាវរកសម្រាប់ទូរស័ព្ទជាច្រើនប្រភេទដែលស្ទើរតែលើសពីតម្រូវការ និងកំពុងតែដាក់ឲ្យប្រើនៅលើទីផ្សារ។ លោក Heck បាននិយាយថា ការប្រកួតប្រជែងលើទីផ្សារបច្ចេកវិទ្យា​កើតមានឡើងគ្រប់នាទី។ លោកអ្នកប្រហែលជាមានការ​ពេញចិត្តជាមួយនឹងកម្មវិធីរាវរកលើទូរស័ព្ទចល័ត (Mobile Browsers) ណាមួយនៅក្នុងទូរស័ព្ទដៃរបស់អ្នករួចទៅហើយ និងប្រហែលជា អ្នកបានស្តុកទុកនូវមាតិកាមួយចំនួននៅក្នុងទូរស័ព្ទរបស់អ្នកផងដែរ។ ប៉ុន្តែឥឡូវនេះ អ្នកគួរតែសាកល្បងងាកមកប្រើកម្មវិធី Opera Mini វិញម្តង។ កម្មវិធីមួយនេះបានធ្វើការកែសម្រួលនូវកម្មវិធីរាវរកជំនាន់មុនរបស់ខ្លួន ដោយបានធ្វើ បច្ចុប្បន្នភាពកម្មវិធីនេះឲ្យមានភាពល្អប្រសើរ និងមិនធ្លាប់មានពីមុនមក។

ភាពអស្ចារ្យរបស់កម្មវិធី Opera Mini គឺគេរចនាវាឡើងដើម្បីជួយធ្វើឲ្យការដំណើរការរាវរកមានល្បឿនលឿនជាងមុនទោះបីជាអ៊ីនធឺណិតរបស់អ្នកមានល្បឿនយឺតយ៉ាងណាក៏ដោយ។ វេបសាយ និងមាតិកាជាច្រើនដែលមនុស្សបង្កើតឡើងបានធ្វើឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងឡើង ដែលធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការទាញយកទិនន័យពីប្រព័ន្ធអ៊ីនធឺណិត​។ កម្មវិធី Opera Mini ហ៊ានធានាក្នុងការសន្សំសំចៃទំហំទិន្នន័យរបស់អ្នកតាមរយៈការកាត់បន្ថយទំហំទិន្នន័យរូបភាព វីដេអូ និងអត្ថបទដែលអ្នកកំពុងប្រើរហូតដល់ទៅ ៩០% នៃទំហំទិន្នន័យដើម។ ដូច្នេះ មាតិកាដែលអ្នកមើលឃើញនឹងមានទំហំស្រាលជាងមុន។ វាអាចជួយអ្នកក្នុងការសន្សំសំចៃទិន្នន័យរបស់អ្នកដើម្បីយកទៅប្រើសម្រាប់ការងារសំខាន់ផ្សេងៗទៀតបាន។

ទាំងអស់នេះមិនមែនជាអ្វីដែលថ្មីបំផុតនោះទេ។ កាលពីខែមុនកម្មវិធី Opera Mini បានធ្វើការរចនាថ្មី និងមានលក្ខណៈពិសេសថ្មីមួយចំនួនដែលផ្ដល់ឱ្យអ្នកទទួលបាននូវបទពិសោធន៏យ៉ាងល្អប្រសើរជាងមុន។ លក្ខណៈពិសេសធំ បំផុតនោះគឺ Night Mode ។ កម្មវិធីនេះនឹងប្ដូរពន្លឺអេក្រង់ទូរស័ព្ទរបស់អ្នកទៅជាស្រអាប់មានពន្លឺតិចជាងមុន (មានពីរជម្រើស) ដែលជួយអោយភ្នែករបស់អ្នកមិនមានភាពនើយហត់ដោយសារតែពន្លឺទូរស័ព្ទដែរបស់អ្នក។ ផ្នែកមួយ ផ្សេងទៀតរបស់ Night Mode គឺវានឹងបញ្ចេញពន្លឺពណ៌ខៀវដែលមិនធ្វើអោយអ្នកឆាប់ងងុយដេកដែលវានឹងជួយអ្នក បានច្រើននៅពេលអ្នកធ្វើការនៅពេលយប់។ សូមជឿចុះថាវាប្រាកដជាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងបើអ្នកប្រៀបធៀប ការប្រើប្រាស់កម្មវិធី Opera Mini ជាមួយនឹងកម្មវិធីរាវរកផ្សេងៗនៅពេលយប់នោះ។

កម្មវិធីមួយនេះក៏រួមបញ្ចូលទាំងសមត្ថភាពដែលអាចឲ្យអ្នកជ្រើសរើស ឬ ផ្លាស់ប្តូរ Theme, A Slick Multi-Tab Gallery, Private Tabs, Discover Features, និងសមត្ថភាពដើម្បីរក្សាទុកមាតិកាបានយ៉ាងច្រើនផងដែរ។ លោកអ្នកក៏អាចទាញយកកម្មវិធីនេះបានដោយឥតគិតថ្លៃផងដែរ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS, Android និង Window Phone ៕ KSC.

ប្រភព៖ http://www.technobuffalo.com/videos/opera-mini-big-new-update-even-better/

ការកំណត់សោរពីរ (2FA) ជាន់នៅលើហ្វេសប៊ុក ដើម្បីការពារ​មិន​ឲ្យ​អ្នក​ដទៃ​អាច​ចូលទៅ​កាន់​គណនីហ្វេសប៊ុក​យើងបាន​

តើត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​គេ​លួច​យក​មក​វិញ?​​

ស្វែងយល់អំពីគន្លឹះសន្តិសុខ និង​ឯកជន​ភាព​ក្នុង​ការ​ប្រើប្រាស់បណ្តាញ​ទំនាក់​ទំនង​ព័ត៌មាន​សង្គម​​ហ្វេសប៊ុក​

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

saroeun | ថ្ងៃ សៅរ៍ ទី ០៤ ខែ កក្កដា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 1960

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤