ការស្រាយ​បំភ្លឺ​របស់​ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ជុំវិញ​ការលើក​ឡើង​ក្នុង​បណ្តាញ​សង្គម Facebook ថា ប្រព័ន្ធ ស្មាត កាត់​ទឹកប្រាក់​ខ្លាំង​

ថ្មីៗនេះ មានការលើកឡើងក្នុងបណ្តាញសង្គម Facebook ថា ប្រព័ន្ធ ស្មាត កាត់ទឹកប្រាក់ក្នុងគណនេយ្យរបស់អតិជនខ្លួន​ខ្លាំង។ បន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនឹងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា បាន​អញ្ជើញក្រុមហ៊ុន ស្មាត ឲ្យមកធ្វើការស្រាយបំភ្លឺចំពោះករណីខាងលើ។

ក្រុមហ៊ុន ស្មាត បានធ្វើការស្រាយបំភ្លឺថា ​ទឹកប្រាក់ក្នុងគណនេយ្យរបស់អតិថិជនប្រើប្រាស់ប្រព័ន្ធ ស្មាត ត្រូវបានកាត់ដោយសារកត្តាមួយចំនួន ដូចតទៅ៖

១.ប្រភេទទូរស័ព្ទវៃឆ្លាតសេរីថ្មីទំនើបបច្ចុប្បន្ន អាចដំណើរការកម្មវិធីនៃការប្រើប្រាស់សេវាទិន្នន័យច្រើនប្រភេទជាងបណ្តាទូរស័ព្ទសេរីមុន ៗ ។ ទោះបីជាអ្នកប្រើប្រាស់មិនបានប៉ះពាល់វាក៏ដោយ ក៏មានកម្មវិធីមួយចំនួននៅតែដំណើរការនៅពីក្រោយ(Background) ដូចជា កម្មវិធី Facebook, Whatsapp, Line, Viber, Email និងបណ្តាកម្មវិធី OTT(Over The Top)ដទៃទៀត ព្រមទាំងកម្មវិធីហ្គេមជាច្រើន ដែលអ្នកប្រើប្រាស់បានទាញយកមកដាក់ក្នុងទូរស័ព្ទប្រភេទនេះផងដែរ។

២.ក្រុមហ៊ុន ស្មាត កំពុងតែផ្តល់សេវាទូរស័ព្ទចល័តកម្រិត 4G LTE។ ​សេវានេះធ្វើឲ្យអតិថិជនអាចប្រើប្រាស់សេវាអ៊ីនធឺណិតក្នុងល្បឿនជាមធ្យមពី 20 Mbps ទៅ 25 Mbps ដែលល្បឿននេះអាចមើលវីឌីអូ online ដោយគ្មានភាពរអាក់រអួល។ និន្នាការនៃការប្រើប្រាស់នេះ ធ្វើឲ្យអតិថិជនត្រូវចំណាយច្រើនជាងមុន ទោះបីជាការប្រើប្រាស់នោះមានរយៈពេលមួយដូចមុនក៏ដោយ។

ក្រុមហ៊ុន ស្មាត នឹងរៀបចំជាកម្មវិធីសម្រាប់គណនាអត្រាតម្លៃនៃការប្រើប្រាស់ទិន្នន័យ នៅលើគេហទំព័ររបស់ក្រុមហ៊ុន ដែល​នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចវាយបញ្ចូលចំនួនទិន្នន័យនៃការប្រើប្រាស់ បន្ទាប់មកកម្មវិធីនោះ នឹងផ្តល់នូវលទ្ធផលពាក់ព័ន្ធនឹងការគិតប្រាក់នោះ។

ដូចនេះ ចៀសវាងកុំឲ្យមានការចំណាយច្រើន ឬមួយក៏ត្រូវបានកាត់ទឹកប្រាក់លឿននោះ អ្នកប្រើប្រាស់ប្រព័ន្ធ ស្មាត ទាំងអស់ អាចចូលទៅកាន់ទំព័រ Facebook ឬ គេហទំព័ររបស់ក្រុមហ៊ុន ស្មាត ដើម្បីអានសេចក្តីណែនាំលម្អិត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា នឹងបន្តសហការគ្នាតាមដានការវិវត្តន៍ពាក់ព័ន្ធនឹងករណីនេះ​ យ៉ាងយកចិត្តទុកដាក់ និងជាប់ជាប្រចាំ ជាបន្តទៀត៕  

ទូរគមនាគមន៍កម្ពុជា សម្រេចផ្អាកការងារ និងព្យួរប្រាក់បៀវត្សរ៍បណ្តោះអាសន្នរបស់និយោជិត ៤ រូប​

កិច្ចសន្យាគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រត្រូវបានអនុម័តធ្វើឲ្យកម្ពុជាអាចទទួលបានល្បឿន អ៊ីនធឺណិតកាន់តែលឿន​

សេវា​ 4G LTE ត្រូវ​បានផ្តល់​ជូន​នៅទូទាំង​ប្រទេស​​ដោយប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​មួយនៅកម្ពុជា​

administrator | ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 2530

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤