សេវា​ 4G LTE ត្រូវ​បានផ្តល់​ជូន​នៅទូទាំង​ប្រទេស​​ដោយប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​មួយនៅកម្ពុជា​

យោងលិខិតចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ របស់លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ឬហៅកាត់ថា ក្រុមហ៊ុន ស្មាត គោរពជូនឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន ស្មាត បានផ្តល់សេវាបច្ចេកវិទ្យា 4G LTE មុនដំបូងគេនៅកម្ពុជា ចាប់តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។

ក្រោយពីបានដំណើរការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿននេះ អស់រយៈពេល ១៨ ខែរួចមក ក្រុមហ៊ុនបានបណ្តាក់ទុនបន្ថែម ដើម្បីពង្រីកបណ្តាញរបស់ខ្លួន និងបានផ្តល់​សេវាបច្ចេកវិទ្យា 4G LTE គ្របដណ្តប់លើ ២៥ រាជធានី/ខេត្ត ទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ហើយក្រុមហ៊ុនប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រីកសេវាកម្មអ៊ីនធឺណិតល្បឿនលឿនបំផុតរបស់ខ្លួន ឲ្យបានគ្របដណ្តប់នៅគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេសកម្ពុជាបន្តទៀត។

ក្រុមហ៊ុនសូមសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលតែងតែផ្តល់ការគាំទ្រ និងផ្តល់នូវអនុសាសន៍ណែនាំជាបន្តបន្ទាប់។ ក្រុមហ៊ុនត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT)នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចំរើនថែមទៀត ៕ 

ទូរគមនាគមន៍កម្ពុជា សម្រេចផ្អាកការងារ និងព្យួរប្រាក់បៀវត្សរ៍បណ្តោះអាសន្នរបស់និយោជិត ៤ រូប​

កិច្ចសន្យាគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រត្រូវបានអនុម័តធ្វើឲ្យកម្ពុជាអាចទទួលបានល្បឿន អ៊ីនធឺណិតកាន់តែលឿន​

ការស្រាយ​បំភ្លឺ​របស់​ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ជុំវិញ​ការលើក​ឡើង​ក្នុង​បណ្តាញ​សង្គម Facebook ថា ប្រព័ន្ធ ស្មាត កាត់​ទឹកប្រាក់​ខ្លាំង​

administrator | ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 10441

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤