សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “កាលានុវត្តភាព និងបញ្ហាប្រឈមនៃឌីជីថលឌីវីដិន(សុខដុមនីយកម្មហ្វ្រេកង់ស៍ 700 MHz)​នៅកម្ពុជា”​

             នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “កាលានុវត្តភាព និងបញ្ហាប្រឈមនៃឌីជីថលឌីវីដិន(សុខដុមនីយកម្មហ្វ្រេកង់ស៍ 700 MHz)នៅកម្ពុជា” ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា សិក្ខាសាលាថ្នាក់ជាតិដែលបានរៀបចំធ្វើឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ និងចំពេលវេលា ដោយអនុញ្ញាតឲ្យយើងបានពិភាក្សាគ្នាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា ជុំវិញការធ្វើសុខដុមនីយកម្មហ្វ្រេកង់ស៍ 700 MHz នៅកម្ពុជា ឲ្យស្របគ្នាជាមួយនឹងហ្វ្រេកង់ស៍នៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន, អាស៊ីប៉ាស៊ីហ្វិក, និងសកលលោក ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

            ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបន្តថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ យើងសង្កេតឃើញថា មនុស្សជាតិទាំងមូលបានទទួលភាពជោគជ័យយ៉ាងធំធេងក្នុងការនាំយកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) និងឧបករណ៍ចល័តភ្ជាប់អ៊ីនធឺណិត(mobile-cellular)មកប្រើប្រាស់សម្រាប់ធ្វើការប្រាស្រ័យទាក់ទងគ្នាជុំវិញពិភពលោក។ ជាក់ស្តែង ចំនួនការចុះបញ្ជីប្រើប្រាស់​ mobile-cellular គឺស្មើនឹងចំនួនប្រជាជនពិភពលោក ដែលសព្វថ្ងៃមានចំនួនជិត ៧ ពាន់លាននាក់ គិតត្រឹមឆ្នាំ២០១៤។ សម្រាប់កម្ពុជា​ ការចុះឈ្មោះប្រើប្រាស់ mobile-cellular បានឈានដល់ ១៣៩% នៅឆ្នាំ២០១៤ ឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ចំណែកការប្រើប្រាស់អ៊ីនធឺណិតគឺស្ថិតក្នុងរង្វង់ ៣០% ហើយចំនួននេះអាចនឹងកើនឡើងដល់ ៦៥% នៅឆ្នាំ២០២០ អាស្រ័យដោយតម្រូវការក្នុងការប្រាស្រ័យទាក់ទងគ្នា និងការចូលទៅប្រើប្រាស់ប្រភពទិន្នន័យ និងព័ត៌មាន មានការកើនឡើង ជាពិសេសក្នុងចំណោមយុវជន។

            អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ក្នុងពិភពលោកបច្ចុប្បន្ន គឺនិយមប្រើប្រាស់មាតិកាឌីជីថល(digital content) និងការផ្ទុកទិន្នន័យលើ online ដែលហៅថា “big data ឬ internet of things”។ មាតិកាឌីជីថល និង “big data ឬ internet of things” អនុញ្ញាតឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗ ដែលផលិតករនិងអ្នកផ្តល់សេវា ផ្គត់ផ្គង់ជូន។ ទន្ទឹមគ្នានេះផលិតករ និងអ្នកផ្តល់សេវាទាំងឡាយ ក៏មានភាពងាយស្រួលក្នុងការកែលម្អ អភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងទំនើបផងដែរ។ យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងនិន្នាការដ៏ទំនើបនិងជឿនលឿននេះ កម្ពុជាចាំបាច់ត្រូវធ្វើសុខដុមនីយកម្មហ្វ្រេកង់ស៍ 700 MHz។

            ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា ផ្អែកលើកិច្ចខិតខំប្រឹងប្រែងដ៏ស្វាហាប់ ឯកឧត្តមមានជំនឿជឿជាក់យ៉ាងមុតមាំថា យើងនឹងអាចជំនះបានរាល់បញ្ហាប្រឈមទាំងឡាយ ហើយយើងនឹងបានរីករាយជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការតភ្ជាប់តាមប្រព័ន្ធឌីជីហលដូចបានលើកឡើងខាងដើម។ យើងកំពុងតែចូលរួមក្នុងការរត់ប្រណាំងមួយដែលយើងមិនអាចបង្អន់ល្បឿនបាន ហើយយើងសង្ឃឹមជឿជាក់ថា តាមរយៈ​ការប្តេជ្ញាចិត្ត​ក្នុងការធ្វើសុខដុមនីយកម្មហ្វ្រេកង់ស៍ 700 MHz កម្ពុជានឹងទទួលបាននូវការរីកចម្រើន និងស្គាល់នូវវិបុលភាព។

            សិក្ខាសាលាថ្នាក់ជាតិនេះ ត្រូវបានរៀបចំធ្វើឡើងរយៈពេលពេញមួយថ្ងៃ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងព័ត៌មាន និងសហការដោយសហភាពទូរគមនាគមន៍អន្តរជាតិ(ITU) និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុន Smart Axiata នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ សមាសភាពចូលរួម៖ ​ឯកឧត្តម Francois RANCY ប្រធានការិយាល័យវិទ្យុគមនាគមន៍ នៃ ITU, ឯកឧត្តម Doan Quang Hoan អគ្គនាយកនៃអាជ្ញាធរជាតិគ្រប់គ្រងហ្វ្រេកង់ស៍វិទ្យុនៃក្រសួងព័ត៌មាន និងសារគមនាគមន៍ ប្រទេសវៀត  ណាម​, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងមកពីក្រសួងព័ត៌មាន, ប្រតិបត្តិករទូរគមនាគមន៍, និងអាជីវករទូរគមនាគមន៍។ល

គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ( T-ICT Policy) ​

សិក្ខាសាលាស្តីអំពីរាជធានីភ្នំពេញ និងនគរូបនីយកម្ម​

សិក្ខាសាលាស្តីអំពីតួនាទីនិយ័តករទូរគមនាគមន៍កម្ពុជាដោយយោងតាមហេដ្ឋារចនាសម្ព័ន្ធរួម​

សិក្ខាសាលាស្តីអំពីហេដ្ឋារចនាសម្ព័ន្ធរួមក្នុងឧស្សាហកម្មទូរគមនាគមន៍​

administrator | ថ្ងៃ អង្គារ ទី ២៨ ខែ មេសា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 2896

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤