​​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ ​ស្តីពី​ “​បែបបទ​និង​នីតិវិធី​នៃ​ការ​ផ្តល់​ព័ត៌មាន​អំពី​ការ​សាងសង់​ ​ត​ម្លើ​ង​រុះរើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅតាមភូមិ​សា​ស្រ្ត​ខេត្ត​”​



     ​ខេត្ត​បាត់​ដំបង​៖​ថ្ងៃ​ព្រហស្បតិ៍​ ​១​១​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​. ​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ខេត្ត​បាត់​ដំបង​ ​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវតឹក​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ​ក្នុង​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ “​បែបបទ​និង​នីតិវិធី​នៃ​ការ​ផ្តល់​ព័ត៌មាន​អំពី​ការ​សាងសង់​ ​ត​ម្លើ​ង​ ​រុះរើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅតាមភូមិ​សា​ស្រ្ត​ខេត្ត​”​។​

លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

     ​សិក្ខាសាលា​នេះ​ ​រៀបចំ​ដោយ​នាយកដ្ឋាន​គោល​នយោបាយ​ទូរគមនាគមន៍​ ​នៃ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​រួម​ជាមួយ​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ខេត្ត​បាត់​ដំបង​ ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់គ្រង​ ​ការ​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព​ ​និង​ការ​ការពារ​បរិស្ថាន​ ​ជូន​ដល់​ម​ន្រ្តី​រាជការ​ ​នៃ​មន្ទីរ​ ​ប​.​ទ​.​ខេត្ត​បាត់​ដំបង​ ​រួម​ទាំង​ម​ន្រ្តី​រាជការ​មកពី​បណ្តា​មន្ទីរ​ ​ប​.​ទ​. ​នៃ​ខេត្ត​ជិតខាង​ដូចជា​ ​កំពង់ឆ្នាំង​ ​ពោធិ​សាត់​ ​ប៉ៃលិន​ ​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ ​ខេត្ត​សៀមរាប​ ​មន្ត្រី​រាជការ​នៃ​សាលាខេត្ត​ ​មន្ទីរ​ពាក់ព័ន្ធ​ ​និង​តំណាង​សាខា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​ក្រុមហ៊ុន​បំរើ​សេវា​អ៊ី​ន​ធឺ​ណិ​ត​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​បាត់​ដំបង​៕​







អំពីមន្ទីរខេត្តបាត់ដំបង​

Semtararath | ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ មករា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 466

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤