​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​អនុញ្ញាត​ឱ្យតំណាង​ប្រធាន​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

         ​នា​រសៀល​ថ្ងៃពុធ​ ​១​០​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ ​លោក​ ​Li Tao​ តំណាងប្រធាន​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​ (C​F​OCN) ​ដែល​ជា​ក្រុមហ៊ុន​អូស​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សំដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​។​ 



​         ក្នុង​ជំនួប​នោះ​ដែរ​ ​តំណាង​ក្រុមហ៊ុន​មានបំណង​ ​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ C​F​OCN ​បាន​អូស​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ប្រមាណ​ជា​ ​២​៤​.​០​០​០​គ​.​ម​ ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ជា​គ្រឹះ​ដ៏​សំខាន់​និង​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​) ​ដែល​នឹង​មកដល់​នា​ឆ្នាំ​២​០​២​០​ ​ខាងមុខនេះ​។​ 

          ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ C​F​OCN ​ដែល​បាន​ខិតខំ​កៀរគរ​ទុន​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ខ្សែ​កា​ប្លិ៍​អុបទិក​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការរៀបចំ​ច្បាប់​ ​គោល​នយោបាយ​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​ ​យើង​ត្រូវ​គិតគូរ​ដល់​អ្នកប្រើប្រាស់​នៅ​តាម​ជនបទ​ ​ដែល​នៅ​មិនទាន់​មានលទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​ឌី​ជី​ថល​ផង​ដែរ​។​

          ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ C​F​OCN ​ទទួល​បាន​អាជ្ញាប័ណ្ណ​អូស​រាយ​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ប៉ុន្តែ​មិន​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​ទេ​ ​ដោយ​អូស​រាយ​ខ្សែ​កា​ប្លិ៍​អុបទិក​ដើម្បី​ជួល​ដល់​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​ ​ឬ​សេវា​ទូរគមនាគមន៍​៕​





​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ម​.​ក​.​ស​.​ទ​.)​លើក​ទី​៩​ ​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ប្រកាស​ត​ម្លើ​ង​ឋានៈ​ ​និង​តែងតាំង​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​និង​ទីប្រឹក្សា​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

Semtararath | ថ្ងៃ ពុធ ទី ៣០ ខែ មករា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 670

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤