​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ប្រកាស​ត​ម្លើ​ង​ឋានៈ​ ​និង​តែងតាំង​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​និង​ទីប្រឹក្សា​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​



          ​ព្រឹក​ថ្ងៃពុធ​ ​១​០​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ត​ម្លើ​ង​ឋានៈ​ ​និង​តែងតាំង​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​និង​ទីប្រឹក្សា​ ​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្តី​រាជការ​ ​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

          ​មានប្រសាសន៍​សំណេះសំណាល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​រាជរដ្ឋាភិបាល​ក្រោម​ការ​​​ដឹកនាំ​ដោយ​គិត្តិ​បណ្ឌិត​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​ក្នុង​ចតុ​កោណ​ទី​២​ ​គឺ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ត្រង់​មុំ​ទី​៣​ ​ថា​ “​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ឆ្លើយតបនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​” ​គឺ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ជា​កម្មវិធី​អាទិភាព​មួយ​ដែល​បាន​ចែង​ក្នុង​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ក្នុង​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣​ ​គឺ​ការ​ផ្សារភ្ជាប់​ថវិកា​ទៅ​នឹង​គោល​នយោបាយ​ ​ជាពិសេស​មាន​តួនាទី​យ៉ាងសំខាន់​កំណត់​នូវ​និន្នាការ​វិវត្ត​ ​នៃ​សង្គម​ក្នុង​ការ​ជ​ម្រុ​ញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត​។​

          ​ក្នុង​ឱកាស​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សំណូមពរ​ដល់​ឥស្សរជន​ជា​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​និង​ទីប្រឹក្សា​ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី​នេះ​ ​ត្រូវ​មានស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​ដែល​បាន​ប្រគល់​ឱ្យ ​និង​ត្រូវធ្វើ​ការ​ដោយមាន​កិច្ច​សហការ​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ឋានានុក្រម​ដើម្បី​ដកស្រង់​បទពិសោធន៍​ ​និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​។​ ​ម្យ៉ាងទៀត​ ​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​មន្ត្រី​ថ្នាក់ក្រោម​ ​ដោយ​ដើរតួ​ជា​អ្នក​សម្របសម្រួល​ការងារ​ ​និង​ធ្វើខ្លួន​ជា​គ​ម្រូ​ល្អ​ដល់​មន្ត្រី​ថ្នាក់ក្រោម​។​ ​ជាពិសេស​ពង្រឹង​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ស្មារតី​សាមគ្គីភាព​ ​ឯកភាព​ផ្ទៃក្នុង​ ​សហការ​ឱ្យ​បាន​ល្អជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ប្រមូលផ្តុំ​នូវ​ធនធាន​បញ្ញា​ ​ដើម្បី​ធានា​នូវ​ការ​គ្រប់គ្រង​ ​ការ​​​ដឹកនាំ​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ការងារ​ ​តម្លា​ភាព​ ​និង​គណនេយ្យ​ភាព​៕​









































​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ម​.​ក​.​ស​.​ទ​.)​លើក​ទី​៩​ ​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​អនុញ្ញាត​ឱ្យតំណាង​ប្រធាន​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

Semtararath | ថ្ងៃ ពុធ ទី ៣០ ខែ មករា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1038

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤