​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អនុញ្ញាត​ឱ្យ​អនុប្រធាន​ជាន់ខ្ពស់​ ​របស់​ក្រុមហ៊ុន​ ​Z​T​E​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​



​រសៀល​ថ្ងៃពុធ​ ​៤​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​លោក​ ​ME​I​ ​Z​h​on​g​H​u​a​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ​Z​T​E​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​ដើម្បី​ស្វែងយល់​ពី​គោល​នយោបាយ​សម្រាប់​គាំទ្រ​ការ​វិនិយោគ​ ​ក៏ដូចជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស​នៃ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​ ​ព្រមទាំង​សក្តានុពល​នៃ​ការ​វិនិយោគ​លើ​វិ​ស័យ​នេះ​នៅ​កម្ពុជា​តាមរយៈ​គោល​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​បង្ក​នូវ​បរិយាកាស​អំណោយផល​ដល់​ការ​វិនិយោគ​ពី​វិ​ស័យឯកជន​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​ME​I​ ​Z​h​on​g​H​u​a​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ​Z​T​E​ ​បាន​គោរព​អញ្ជើញ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ដឹក​ប្រតិភូ​ក្រសួង​ ​ប​.​ទ​.​ចូល​ទស្សនកិច្ច​ទី​តាំងរបស់​ក្រុមហ៊ុន​ ​Z​T​E​ ​ក្នុង​សន្និសីទ​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២​០​១​៩​ខាងមុខនេះ​ ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ ​ប្រទេស​អេស្ប៉ា​ញ​ផង​ដែរ​៕​











​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិ​ត​ជំនាន់​ទី​១​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​) ​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​នៅ​រមណីយដ្ឋាន​អង្គរ​ ​ខេត្ត​សៀមរាប​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អញ្ជើញ​ចែក​ប័ណ្ណ​សមាជិក​របប​សន្តិសុខ​សង្គម​ជូន​ដល់​ម​ន្រ្តី​រាជការ​ ​និង​ម​ន្រ្តី​ជាប់កិច្ចសន្យា​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

Semtararath | ថ្ងៃ ពុធ ទី ០៩ ខែ មករា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 516

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤