​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២​ ​ស្តី​អំពី​កិច្ច​ការស្រាវជ្រាវ​ដំណើរការ​ភាសា​ជាតិ​ ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ភាសា​អា​ស៊ាន​​

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៦​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្តម​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​បើក​ “​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២​ ​ស្តី​អំពី​កិច្ច​ការស្រាវជ្រាវ​ដំណើរការ​ភាសា​ជាតិ​ក្នុង​កុំព្យូទ័រ​សម្រាប់​ភាសា​អា​ស៊ាន​”​។​ ​សន្និសីទ​ថ្នាក់​តំបន់​នេះ​ផ្ដួចផ្ដើម​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​NIP​TIC​T​) ​មាន​រយៈពេល​២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១​៣​-​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​ដែល​មាន​អ្នកស្រាវជ្រាវ​ ​បណ្ឌិត​ ​សាស្ត្រាចារ្យ​មកពី​បណ្ដា​ប្រទេស​ចំនួន​៥​ចូលរួម​ (​បារាំង​ ​ជប៉ុន​ ​វៀតណាម​ ​ភូមា​ ​និង​កម្ពុជា​)​។​ ​សន្និសីទ​នេះ​ក៏មាន​ការចូលរួម​ពីសំណាក់​សាស្ត្រាចារ្យ​ ​អ្នកស្រាវជ្រាវ​ ​និង​ ​និស្សិត​មកពី​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​និង​វិទ្យាស្ថាន​បើកទូលាយ​ ​ផង​ដែរ​។​


 
​សន្និសីទ​ថ្នាក់​តំបន់​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​រួម​គឺ​ (​១​).​បង្កើន​ការស្រាវជ្រាវ​ទៅលើ​ភាសា​ក្នុង​តំបន់​អា​ស៊ាន​ដែល​ជួយ​ដល់​ប្រជាជន​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន​ ​និង​ធ្វើ​ឱ្យ​ការ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់តែ​រីកចំរើន​។​ (​២​). ​បង្កើន​បណ្ដាញ​អ្នកស្រាវជ្រាវ​ផ្នែក​ភាសា​ដោយ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកស្រាវជ្រាវ​កម្ពុជា​ជាមួយ​អ្នកស្រាវជ្រាវ​ថ្នាក់​តំបន់​ ​និង​អន្តរជាតិ​ផង​ដែរ​៕​









​​សន្និសីទ​សារ​ព័ត៌មាន​អំពី​កម្មវិធី​ “ឌី​ជី​ថល​កម្ពុជា​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)"​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្តីពី​ ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​សិក្ខាសាលា​ស្តីពី​ “​លំហាត់​ឆ្លើយតប​បញ្ហា​បន្ទាន់​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​១​៨​-​Cam​bo​d​i​a​ C​y​be​r ​An​g​kor 2018”​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​ការប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​​

Semtararath | ថ្ងៃ សុក្រ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1099

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤