​​សិក្ខាសាលា​ស្តីពី​ “​បណ្តាញ​សង្គម​និង​សន្តិសុខ​ព័ត៌មាន​វិទ្យា​-​Social​ ​Network​ ​and​ C​y​be​r​security​”​

​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​រាជធានី​ភ្នំពេញ​៖​ ​នៅ​ថ្ងៃពុធ​ ​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​រួម​ជាមួយ​ក្រសួង​ព័ត៌មាន​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​ ​នៃ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​បណ្តាញ​សង្គម​និង​សន្តិសុខ​ព័ត៌មាន​វិទ្យា​-​Social​ ​Network​ ​and​ C​y​be​r​security​)” ​ដោយមាន​ការចូលរួម​ពីសំណាក់​អ្នកនាំពាក្យ​គ្រប់​ក្រសួង​ ​ស្ថាប័ន​ ​ប្រធានមន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ ​ប្រធាន​សមាគម​អ្នក​សារ​ព័ត៌មាន​ ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អុី​ន​ធឺ​ណិ​ត​ ​តំណាង​នៃ​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួង​ព័ត៌មាន​ ​និង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​កម្ពុជា​ ​សរុប​ចំនួន​ ​១​៨​០​នាក់​។​



​នៅ​ក្នុង​សិក្ខាសាលា​នោះ​ ​អ្នកជំនាញ​របស់​កម្ពុជា​និង​វៀតណាម​បាន​ចែករំលែក​គ្នា​ទៅវិញទៅមក​អំពី​ព័ត៌មាន​ ​បទពិសោធន៍​ ​និង​ចំណេះ​ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​ ​គោល​នយោបាយ​ ​និង​និយ័ត​កម្ម​លើ​បណ្តាញទំនាក់ទំនងសង្គម​នានា​ ​ដែល​មាន​ដូចជា​ ​Face​book​ ​Goo​g​l​e​ ​Y​ou​Tube​ ​Line​ ​និង​ ​What​s​up​ ​ជាដើម​ ​ហើយ​បាន​ធ្វើ​បទ​បង្ហាញ​និង​ពិភាក្សា​អំពី​ការវាយប្រហារ​ ​ការ​គំរាមកំហែង​ ​និង​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សន្តិសុខ​ព័ត៌មាន​វិទ្យា​ផង​ដែរ​។​

​គួរ​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញប្រកាស​អន្តរ​ក្រសួង​លេខ​ ​១​៧​០​ប្រ​ក​.​អន្តរ​ក្រ​. ​រវាង​ក្រសួងមហាផ្ទៃ​ ​ក្រសួង​ព័ត៌មាន​ ​និង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​ចាត់វិធានការ​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​តាម​គេហទំព័រ​ ​និង​បណ្តាញទំនាក់ទំនងសង្គម​នានា​។​

​ប្រទេស​ទាំងពីរ​ (​កម្ពុជា​និង​វៀតណាម​) ​នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ​ចែករំលែក​បទពិសោធន៍​និង​ចំណេះ​ដឹង​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ល្អ​ៗ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​បណ្តាញទំនាក់ទំនងសង្គម​ ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ព្រមទាំង​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ផង​ដែរ​៕​





​​សន្និសីទ​សារ​ព័ត៌មាន​អំពី​កម្មវិធី​ “ឌី​ជី​ថល​កម្ពុជា​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)"​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្តីពី​ ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​សិក្ខាសាលា​ស្តីពី​ “​លំហាត់​ឆ្លើយតប​បញ្ហា​បន្ទាន់​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​១​៨​-​Cam​bo​d​i​a​ C​y​be​r ​An​g​kor 2018”​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​ការប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​​

Semtararath | ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 515

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤