​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​រួម​ស្តីពី​ “​កា​រដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា (DMC)​"​

​ព្រឹក​ថ្ងៃពុធ​ ​០​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្ដីការ​ក្រសួង​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​រួម​លេខ​១​៣​៥​ ​ប​.​ទ​.​ប្រ​ក​ ​ចុះ​ថ្ងៃ​ទី​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៨​ ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ស្តីពី​ “​កា​រដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​(​D​M​C)” ​។​ ​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តំណាង​មកពី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ព្រមទាំង​អស់លោក​ ​លោកស្រី​តំណាង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​ក្រុមហ៊ុន​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​ ​សរុប​ប្រមាណ​ ​១​៥​០​នាក់​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​មានប្រសាសន៍​ទៅកាន់​អង្គប្រជុំ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​លើកឡើង​ថា​ ​ប្រកាស​រួម​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​នេះ​ ​បង្កើត​ឡើង​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​ទាំងអស់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ខាង​វិ​ស័យ​ទូរគមនាគមន៍​ ​និង​អុី​ន​ធឺ​ណិ​ត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​មាន​កាតព្វកិច្ច​ត្រូវ​ភ្ជាប់​មក​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​ (​D​M​C) ​ដែល​ជា​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​ ​D​M​C ​នេះ​ ​គឺជា​ទិន្នន័យ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គណនា​ចំណូល​សារពើពន្ធ​ ​និង​ចំណូល​មិនមែន​សារពើពន្ធ​ ​ព្រមទាំង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​នានា​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ទូរគមនាគមន៍​ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ទៀត​៕​

















​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិ​ត​ជំនាន់​ទី​១​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​) ​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​នៅ​រមណីយដ្ឋាន​អង្គរ​ ​ខេត្ត​សៀមរាប​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អនុញ្ញាត​ឱ្យ​អនុប្រធាន​ជាន់ខ្ពស់​ ​របស់​ក្រុមហ៊ុន​ ​Z​T​E​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

Semtararath | ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1224

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤