​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​រសៀល​ថ្ងៃអង្គារ​ ​៤​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ “​ការប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​” ​ដោយមាន​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជា​ប្រធានគណៈកម្មការ​ ​ព្រមទាំង​អនុប្រធាន​ ​និង​សមាជិក​ជា​តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​ខេត្ត​ទាំង​២​៤​ ​ផង​ដែរ​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

គណ​:​កម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញការពង្រីក​ ​និង​ពង្រឹង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ឆ្ពោះទៅ​កាន់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​។​

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​៖​
-​សិក្សា​ពី​ស្ថានភាព​ខ្សែ​កា​ប្លិ៍​អុបទិក​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​កំណត់​ស្តង់​ដារ​បច្ចេកទេស​ ​និង​ពង្រីក​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​ដី​ ​លើ​អាកាស​ ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​
-​រៀបចំ​បទដ្ឋាន​គតិយុត្ត​ ​ដើម្បី​សហ​ការរៀបចំ​ប្រើប្រាស់​ ​និង​ដាក់រាយ​បណ្ដាញ​ខ្សែ​កា​ប្លិ៍ ​រួម​ជាមួយ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ក្រសួង​ ​ស្ថាប័ន​ដទៃ​ ​ដើម្បី​សោ​ភ័ណ្ឌភាព​ ​និង​ចៀសវាង​ការ​ជីក​គាស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រើនដង​
-​ត្រួតពិនិត្យ​គុណភាព​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​ ​បណ្ដាញ​ខ្សែ​កា​ប្លិ៍ ​និង​ខ្សែ​កា​ប្លិ៍​អុបទិក​ ​ដែល​កំពុង​ប្រតិបត្តិការ​និង​ប្រើប្រាស់​នៅ​គ្រប់​រាជធានី​ ​ខេត្ត​ ​ដើម្បី​ជំរុញ​ការប្រើប្រាស់​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​និង​ធានា​គុណភាព​សេវា​ជូន​អ្នកប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​៕​



















​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិ​ត​ជំនាន់​ទី​១​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​) ​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​នៅ​រមណីយដ្ឋាន​អង្គរ​ ​ខេត្ត​សៀមរាប​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អនុញ្ញាត​ឱ្យ​អនុប្រធាន​ជាន់ខ្ពស់​ ​របស់​ក្រុមហ៊ុន​ ​Z​T​E​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

Semtararath | ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 690

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤