​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​និវត្តមកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​ឯកឧត្តម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​និវត្តវិល​ត្រលប់​មកដល់​ព្រះរាជាណាចក្រកម្ពុជា​ ​បន្ទាប់ពី​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ (18​t​h​ ​T​E​L​M​IN​) ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ចាប់ពី​ថ្ងៃ​ទី​០​៥​ ​ដល់​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីក្រុង​ U​bud​ ​ខេត្ត​បាលី​ ​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។​



​ក្នុង​កិច្ចប្រជុំ​នេះ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ​T​E​L​M​IN​ ​លើក​ទី​១​៧​ ​បាន​អញ្ជើញ​ថ្លែងសុន្ទរកថា​បើក​ ​និង​បាន​បូកសរុប​នូវ​សមិទ្ធផល​ដែល​បាន​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​២​០​១​៧​កន្លងមក​ ​និង​បាន​ផ្ទេរ​ជូន​ឯកឧត្តម​ Ru​d​i​ant​ar​a​ ​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ​ជា​ប្រធាន​ ​ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ (18​t​h​ ​T​E​L​M​IN​) ​។​ ​អង្គប្រជុំ​បាន​អនុម័ត​នូវ​របាយការណ៍​របស់​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ឆ្នាំ​២​០​១​៨​ (18​t​h​ ​T​E​L​SO​M​) ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២​០​១​៩​ ​និង​បាន​អនុម័ត​ផែនការ​ការងារ​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ ​រួម​មាន​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ជប៉ុន​ ​កូរ៉េ​ ​និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​។​ 





​នៅ​ក្នុង​បេសកកម្ម​នេះ​ ​ប្រតិភូ​កម្ពុជា​ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រទេស​ ​និង​វិ​ស័យ​ឯកជន​មួយ​ចំនួន​ដើម្បី​ស្វែងរក​នូវ​កាលានុវត្ត​ភាព​វិនិយោគ​ ​និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ ​រួម​មាន​កិច្ចពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​វៀតណាម​ ​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម​ ​ជំនួប​ជាមួយ​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ព្រមទាំង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ាន​ផង​ដែរ​។​ ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​បច្ចុប្បន្នភាព​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ស្វាគមន៍​ការ​មក​បណ្តាក់ទុន​វិនិយោគ​ ​និង​កិច្ច​សហប្រតិបត្តិការ​នានា​ ​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន​លើ​វិ​ស័យ​នេះ​ ​បន្ថែម​ទៀត​៕​









​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិ​ត​ជំនាន់​ទី​១​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​) ​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​នៅ​រមណីយដ្ឋាន​អង្គរ​ ​ខេត្ត​សៀមរាប​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អនុញ្ញាត​ឱ្យ​អនុប្រធាន​ជាន់ខ្ពស់​ ​របស់​ក្រុមហ៊ុន​ ​Z​T​E​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

Semtararath | ថ្ងៃ សៅរ៍ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1276

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤