​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវតឹក​ ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​សាធារណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី៖ នា​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​ឯកឧត្ដម​ ​ត្រាំ​ ​អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ (​t​h​e​ 18​t​h​ ​A​SEA​N ​T​e​l​e​communications​ ​and​ ​IT​ ​Minister​s ​Meeting​) ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នៅ​ទីក្រុង​ U​bud​ ​ខេត្ត​បាលី​ ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។​


នៅ​ក្នុង​កិច្ចប្រជុំ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ​T​E​L​M​IN​ ​លើក​ទី​១​៧​ ​បាន​ថ្លែងសុន្ទរកថា​បើក​ ​និង​បាន​បូកសរុប​នូវ​សមិទ្ធផល​ដែល​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​២​០​១​៨​កន្លងមក​ ​និង​បាន​ផ្ទេរ​ជូន​ការ​​​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​ជូន ​ឯកឧត្ដម​ Ru​d​i​ant​ar​a​ ​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​និង​ព័ត៌មាន​វិទ្យា​ ​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។​
 
​អង្គប្រជុំ​បាន​អនុម័ត​នូវ​របាយការណ៍​របស់​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ឆ្នាំ​២​០​១​៨​ ​ព្រមទាំង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២​០​១​៩​ ​និង​បាន​អនុម័ត​ផែនការ​ការងារ​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ (​រួម​មាន​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ជប៉ុន​ ​កូរ៉េ​ ​និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​) ​ក្នុង​នោះ​រួម​មាន​ ​កិច្ច​សហប្រតិបត្តិការ​កសាង​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​ ​បណ្តាញ​ខ្សែ​កា​ប្លិ៍​ក្រោម​បាត​សមុទ្រ​និង​លើ​ដី​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​ការ​កសាង​សមត្ថភាព​ ​E​-​co​m​m​me​rc​e​ ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​និង​បាន​បន្ត​នូវ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​សាធារណរដ្ឋប្រជាមានិត​ចិន​(​M​OU ​A​SEA​N-​China​) ​និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ (​M​OU ​A​SEA​N -​IT​U)​។​


 
​ជាមួយគ្នា​នេះ​ ​ប្រតិភូ​កម្ពុជា​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រទេស​និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ ​ដើម្បី​ស្វែងរក​នូវ​កាលានុវត្ត​ភាព​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​។​ ​ក្នុង​នោះ​នៅ​ថ្ងៃ​ទី​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​ប្រតិភូ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ប្រទេស​វៀតណាម​ ​ដឹកនាំ​ដោយ​ ឯកឧត្តម​ N​guy​e​n ​Man​h​ ​H​un​g​  ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម​ ​និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ៗ​របស់​វៀតណាម​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​បាន​ស្នើសុំ​ឱ្យ​ភាគី​វៀតណាម​ធ្វើការ​ពង្រឹង​លើ​កិច្ចប្រតិបត្តិ​ការ​ ​និង​ចែករំលែក​បទពិសោធន៍​រវាង​គ្នា​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​តាមរយៈ​ការចូលរួម​ក្នុង​សិក្ខាសាលា​ ​និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​។​ ​ភាគី​វៀតណាម​ ​បាន​ស្វាគមន៍​ ​និង​បាន​ជម្រាប​ជូន​ពី​គម្រោង​បង្កើត​នូវ​សាកលវិទ្យាល័យ​ ​I​C​T​ ​អា​ស៊ាន​ ​និង​សន្យា​ផ្តល់​នូវ​អាហារូបករណ៍​ដល់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​កម្ពុជា​ ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិ​ស័យ​I​C​T​ ​នៅ​សាកលវិទ្យាល័យ​របស់​វៀតណាម​ ​និង​បាន​លើកឡើង​ពី​កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​ការ​ការពារ​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​និង​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិទ្យា​ 5​G​ ​នៅ​ថ្ងៃ​អនាគត​៕​














 

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ស​.​ទ​-​US​O) ​លើក​ទី​៨​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​រួម​ស្តីពី​ “​កា​រដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រងទិន្នន័យ(DMC)"​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​និវត្តមកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

Semtararath | ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 399

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤