​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នៅ​សាធារណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ប​.​ទ​.​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ (18​t​h​ ​T​E​L​M​IN​) ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០​៥​ ​ដល់​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីក្រុង​U​bud​ ​ខេត្ត​បាលី​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ 

ឯកឧត្តម ត្រាំ​ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​នេះ​ ​នឹង​រៀបចំ​ប្រព្រឹត្តទៅ​ក្រោម​ប្រធាន​បទ​ “​ការ​តម្រង់​ឆ្ពោះទៅ​អនាគត​នៃ​ប្រព័ន្ធ​អេកូ​ឌី​ជី​ថល​សម្រាប់​វិបុលភាព​នៃ​សហគមន៍​អា​ស៊ាន​ - ​Aim​in​g​ ​t​h​e​ ​Future​ o​f​ ​Digital​ ​E​co​system​ ​for​ ​t​h​e​ ​A​SEA​N ​Prosperity​” ​ដែល​ជា​វេទិកា​សម្រាប់​ធ្វើការ​ពិភាក្សាគ្នា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ ​ប្រទេស​ជា​ដៃគូ​ ​និង​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត​ ​ក្នុង​ការ​តាមដាន​ការងារ​ ​រៀបចំផែនការ​សកម្មភាព​ ​និង​កិច្ច​សហការ​គ្នា​លើ​គោល​នយោបាយ​ ​បទដ្ឋាន​គតិយុត្ត​ ​និង​ការ​អនុវត្ត​គម្រោង​នានា​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ ​និង​តំបន់​ ​ដើម្បី​ដឹកនាំ​សហគមន៍​អា​ស៊ាន​ទៅជា​សហគមន៍​មួយ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​តាម​ចក្ខុវិស័យ​នៃ​ផែនការ​មេ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​អា​ស៊ាន​ ​ឆ្នាំ​២​០​២​០​ (​AIM​2020)​៕​









​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ស​.​ទ​-​US​O) ​លើក​ទី​៨​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​រួម​ស្តីពី​ “​កា​រដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រងទិន្នន័យ(DMC)"​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​និវត្តមកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

piseth | ថ្ងៃ អង្គារ ទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 350

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤