ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “នីតិវិធីគ្រប់គ្រងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីគ្រប់គ្រងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍” ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ព្រមទាំងមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សរុបចំនួន ១៨០នាក់។


មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលនេះ គឺឆ្លើយតបទៅនឹងផែនការដែលក្រសួងបានត្រៀមទុកក្នុងការអនុវត្តន៍ប្រកាសរួមស្ដីពី “ការផ្ដល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍”។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលានេះនឹងមានការធ្វើបទបង្ហាញបញ្ជាក់ និងពន្យល់ឱ្យបានច្បាស់លាស់លើការគ្រប់គ្រងជំនាញបច្ចេកទេស និងគ្រប់គ្រងប្រភេទសេវារវាងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក-TRC) និង អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ប.គ.ព-ICT) ដែលក្រសួងបានរៀបចំជាកម្រងសេវាសាធារណៈរួចហើយ រួមមាន៖ 
(១).នីតិវិធីសម្រាប់អនុវត្តការផ្ដល់សេវាសាធារណៈវិស័យ ICT 
(២).នីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុទាក់ទងនិងបរិក្ខារវិទ្យុគមនាគមន៍ និង 
(៣).នីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតបើកអាជីវកម្មសាលបម្រើអ៊ីនធឺណិត ព្រមទាំងមានការពិភាក្សាសំណួរចម្លើយមុនបញ្ចប់អង្គសិក្ខាសាលាផងដែរ។ 


មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា សិក្ខាសាលានេះនឹងជួយបង្កើនសមត្ថភាពសិក្ខាកាមទាំងអស់ឱ្យកាន់តែប្រសើរឡើង ជាពិសេសមន្ត្រីនៅមន្ទីរ ប.ទ.ខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទូរគមនាគមន៍ និង វិស័យ ICT នៅកម្ពុជា ក្នុងការកៀរគរប្រមូលចំណូលចូលឱ្យអស់លទ្ធភាពសម្រាប់បង់ចូលថវិកាជាតិនាពេលអនាគត៕




















 

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ម​.​ក​.​ស​.​ទ​.)​លើក​ទី​៩​ ​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​អនុញ្ញាត​ឱ្យតំណាង​ប្រធាន​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 480

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤