ឯកឧត្តមអនុរដ្ឋលេខាធិការ ខូវ មករា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “យន្តការសម្របសម្រួលឆ្លើយតបនឹងបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “យន្តការសម្របសម្រួលឆ្លើយតបនឹងបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រតិបត្តិករទូរគមនាគមន៍ និងអុីនធឺណិតទាំងអស់នៅកម្ពុជា។ 

 ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបានទទួលរងនូវការវាយប្រហារ DDoS (Distributed Denial of Service) មកកាន់បណ្តាប្រតិបត្តិករផ្តល់សេវាអុីនធឺណិតធំៗមួយចំនួន ដែលបានធ្វើឲ្យមានការរអាក់រអួលក្នុងការផ្តល់សេវាអុីនធឺណិតទៅដល់អ្នកប្រើប្រាស់ និងសេវាអនឡាញមួយចំនួនធំនៅកម្ពុជា។ វាគឺជាការវាយប្រហារដ៏ធំមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលទំហំនៃការវាយលុកបានកើនឡើងដល់ 150Gbps។  កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានបន្ថែមទៀត និងធ្វើការជជែកពិភាក្សារកយន្តការសម្របសម្រួលណាមួយក្នុងការឆ្លើយតបទៅនឹងបញ្ហានានាពាក់ព័ន្ធសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT Security) ក្នុងពេលអនាគត៕












 

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមពិព័រណ៍ទូរគមនាគមន៍ឥណ្ឌា២០១៩ ព្រមទាំងទស្សនកិច្ចសិក្សានៅ ”ភូមិឌីជីថល” និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ទូរគមនាគមន៍ នៅសាធារណរដ្ឋឥណ្ឌា​

​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​ ​ពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​២​០​១​៩​ ​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​ការ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

piseth | ថ្ងៃ ច័ន្ទ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 841

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤