ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមសន្និសីទស្តីពី “The 5th World Internet Conference-WIC)“  នៅក្រុងWuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​

សាធារណរដ្ឋប្រជាមានិតចិន៖ ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកម្មវិធីសន្និសីទស្តីពី "The 5th World Internet Conference (WIC)" ដោយមានការចូលរួមពីគណៈប្រតិភូរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សហគ្រិនចិន និងបរទេស អ្នកជំនួញ និងអ្នកប្រាជ្ញល្បីៗជុំវិញពិភពលោក ប្រមាណ ១៥០០នាក់ ស្ថិតនៅក្រុង Wuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន។



ព្រឹត្តិការណ៍ WIC លើកទី៥ នេះ គឺមានលក្ខណៈពិសេសថ្មីបើប្រៀបធៀបនឹងព្រឹត្តិការណ៍មុនៗ ដោយមានរួមបញ្ចូលនូវប្រធានបទប្រមូលផ្តុំជាច្រើន និងការច្នៃប្រឌិតដែលបានពីសន្និសីទកន្លងមក សមិទ្ធិផលធំៗ និងសេវាកម្មសន្និសីទដ៏ឆ្លាតវៃ។ WIC ក៏មានការរៀបចំនូវវេទិកាចំនួន ១៩ផ្សេងទៀត ដែលវេទិកាទាំងនោះផ្តោតទៅលើប្រធានបទចំនួន០៥ គឺ ការអភិវឌ្ឍច្នៃប្រឌិត សន្តិសុខសកល ការបើកចំហ និងការដាក់បញ្ចូល ការស្វែងរកជីវិតកាន់តែប្រសើរ និងវិបុលភាពទូទៅ។

WIC ត្រូវបានជឿជាក់ថា នឹងក្លាយជាវេទិកាសម្រាប់ផ្លាស់ប្តូរមតិចែករំលែកបទពិសោធន៍ បង្កើតនិងពង្រឹងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកក្នុងវិស័យឌីជីថល និងជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍនៃប្រព័ន្ធអ៊ីនធឺណិតសកល៕














 

លោកជំទាវ ឈរ ​ណារី​ ត្រាំ អុីវតឹក​ ដង្ហែ​អង្គកឋិន​ទាន​ទៅ​វេរប្រគេន​ព្រះ​សង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​មណ្ឌល​វិបស្សនាធុរៈ​សារ​នាឋ​ពោធិរាជ​​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈ​ប្រតិភូក្រសួង អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុង Dong Guan​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំប្រតិភូក្រសួង អញ្ជើញទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Huawei និងបន្តចូលរួមសន្និសីទស្ដីពី “The Fifth World Internet Conference” នៅសាធារណរដ្ឋប្រជាមានិតចិន​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 113

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤