ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ដង្ហែអង្គកឋិនឆ្ពោះទៅកាន់វត្តពោធិទន្ទឹម ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្រុកកំពង់លែង ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ព្រមទាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ  លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី មានសទ្ធាជ្រះថ្លា បានដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តពោធិទន្ទឹម ស្ថិតនៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង និងវត្តសន្តិវ័ន ស្ថិតនៅភូមិចំបក់កន្ត្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 



បច្ច័យសរុបដែលទទួលបានមានចំនួន ១៦៣លានរៀល ត្រូវបានបែងចែកប្រគេនវត្តដូចខាងក្រោម៖ 
- ស្រុកកំពង់លែង វត្តពោធិទន្ទឹម ទទួលបានបច្ច័យចំនួន ៤២លានរៀល និងវត្តចំនួន៨ ក្នុងស្រុកកំពង់លែង ក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៥លានរៀល សរុប ៤០លានរៀល។ 
- ស្រុកទឹកផុស វត្តសន្តិវ័ន ទទួលបានបច្ច័យចំនួន ៤១លានរៀល និងវត្តចំនួន៨ ក្នុងស្រុកទឹកផុស ក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៥លានរៀល សរុប ៤០លានរៀល៕






































 

លោកជំទាវ ឈរ ​ណារី​ ត្រាំ អុីវតឹក​ ដង្ហែ​អង្គកឋិន​ទាន​ទៅ​វេរប្រគេន​ព្រះ​សង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​មណ្ឌល​វិបស្សនាធុរៈ​សារ​នាឋ​ពោធិរាជ​​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមសន្និសីទស្តីពី “The 5th World Internet Conference-WIC)“  នៅក្រុងWuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈ​ប្រតិភូក្រសួង អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុង Dong Guan​

piseth | ថ្ងៃ សៅរ៍ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 130

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤