​ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមសន្និសីទពេញអង្គនៃសហភាពទូរគមនាគមន៍អន្តរជាតិឆ្នាំ២០១៨ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម អេម៉ារ៉ាត​

ទីក្រុងដូបៃ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទពេញអង្គលើកទី២០ របស់សហភាពទូរគមនាគមន៍អន្តរជាតិ(ITU)ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩តុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ 



សន្និសីទពេញអង្គដែលបានបើកជាផ្លូវការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានការចូលរួមពីសំណាក់ប្រតិភូបណ្តាប្រទេសសមាជិកសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) មកពីគ្រប់តំបន់នៃពិភពលោក ជាង១៨០ប្រទេស សរុបចំនួនប្រមាណ២៥០០នាក់ បានអំពាវនាវជាសាកលដើម្បីឱ្យពិភពលោកទាំងមូល«រួមគ្នាតែមួយ»      ( Act as one) សម្រាប់ការតភ្ជាប់របស់ប្រជាជនជិត៤កោដនៅលើផែនដី ដែលមិនទាន់បានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់។ 

សន្និសីទពេញអង្គនេះគឺជាព្រឹត្តិការណ៍ដែលទាក់ទងនឹងការសម្រេចចិត្តផ្នែកគោលនយោបាយដ៏ធំជាងគេនៅក្នុងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាអង្គការអន្តររដ្ឋាភិបាល ទទួលបន្ទុកវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (UN)។ ប្រតិភូរដ្ឋជាសមាជិកដែលបានចូលរួមនឹងពិភាក្សា អនុម័ត លើសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការកំណត់នូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុរបស់សហភាព ឆ្លុះបញ្ចាំងពីតួនាទីរបស់ខ្លួនដើម្បីជំរុញការអភិវឌ្ឍវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) សម្រាប់អាណត្តិថ្មី២០១៩-២០២០។ 



នៅក្នុងសម័យប្រជុំពេញអង្គរបស់សន្និសីទនេះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានចូលរួម បោះឆ្នោតជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទៅតាមរចនាសម្ព័ន្ធ មានជាអាទិ៍ អគ្គលេខាធិការ អគ្គលេខាធិការរង នាយកការិយាល័យទាំងបី (ITU-R, ITU-T & ITU-D) ក្រុមប្រឹក្សានិយ័តកម្មវិទ្យុគមនាគមន៍ (RRB) និងសមាជិកក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិថ្មីរយៈពេល៤ឆ្នាំ ២០១៩-២០២២។ 
ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានប្រតិភូកម្ពុជា ក៏មានឱកាសឡើងថ្លែងសារនយោបាយ ដោយផ្តោតលើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ ក្នុងគោលដៅ និងផែនការសកម្មភាពដែលបានដាក់ចេញក្នុងរបៀបវារៈ«ការតភ្ជាប់ ២០២០» (Connect 2020) របស់សហភាព ដើម្បីសម្រេចនូវអនាគតមួយប្រកបដោយភាពថ្កុំថ្កើង ចីរភាព និងគុណភាពនៃជីវិតរបស់ប្រជាជនក្នុងពិភពលោក កាន់តែប្រសើរឡើង ។














 

សិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ផ្សព្វផ្សាយផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០  (AIM-2020)”​

កិច្ចប្រជុំពិភាក្សា ស្តីពីការធ្វើបច្ចុប្បន្នភាព និងប្រមូលបញ្ហាប្រឈមលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ​​​

លោកបណ្ឌិត ជាង សុភ័ក្រ ទទួល​ជួប​ពិភាក្សា​កាងារ​ជាមួយ​ប្រតិភូ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ចិន​ ​

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អនុញ្ញាតឱ្យក្រុមជំនាញការនៃការិយាល័យ​ធនាគារ​ពិភព​លោក​ចូល​ជួប​ស​ម្ដែង​ការ​គួរសម​ និង​ជួប​ពិភាក្សា​ការងារ​ទាក់ទង​វិស័យ ​ICT​ និង​ទូរគមនាគមន៍​ នៅកម្ពុជា​​

piseth | ថ្ងៃ សុក្រ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1075

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤