ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយសមាគមមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍អាស៊ាន (ASEAN CIO Assosiation - ACIOA)។



សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មកពីបណ្ដាក្រសួង-ស្ថាប័ន ក្រុមហ៊ុនដែលទើបបង្កើតថ្មី (start-up) និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រមាណ ១២០នាក់។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីស្វែងយល់ពីតួនាទីសន្តិសុខនៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ទស្សនៈជាសកលអំពីបញ្ហាប្រឈមនៃការស្ថាបនាប្រព័ន្ធសន្តិសុខ និងនិន្នាការថ្មីៗនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើស្ថានប័នរដ្ឋ និងឯកជន។ 

មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានគូសបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការរៀបចំសិក្ខាសាលានេះឡើង រួមជាមួយភាពកាត់ផ្ដាច់ពុំបាននៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសមិទ្ធិផលទាក់ទងនឹងការពង្រឹងសន្តិសុខដែលសម្រេចបាននាពេលកន្លងមកជូនអង្គសិក្ខាសាលាបានយល់ដឹងផងដែរ៕




















 

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិ​ត​ជំនាន់​ទី​១​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​) ​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​នៅ​រមណីយដ្ឋាន​អង្គរ​ ​ខេត្ត​សៀមរាប​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អនុញ្ញាត​ឱ្យ​អនុប្រធាន​ជាន់ខ្ពស់​ ​របស់​ក្រុមហ៊ុន​ ​Z​T​E​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 243

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤