លោកបណ្ឌិត ជាង សុភ័ក្រ ទទួលជួបពិភាក្សាកាងារជាមួយប្រតិភូបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន នៅទីស្ដីការក្រសួង​

ទីស្ដីការក្រសួង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកបណ្ឌិត ជាង សុភ័ក្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន (China Academy of Information and Communication Technology) នៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន ដឹកនាំដោយលោក Chen Lei ប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រព័ន្ធបណ្តាញ នៃមន្ទីរពិសោធន៍បច្ចេកវិទ្យាទូរគមនាគមន៍ចិន។

លោកបណ្ឌិត ជាង សុភ័ក្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍
 
កិច្ចពិភាក្សានេះ មានគោលបំណងធ្វើការផ្លាស់ប្តូរយោបល់ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការធ្វើតេស្ត និងវិញ្ញាបនបត្រស្តង់ដាគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ កិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅប្រទេសតាមបណ្តោយទន្លេមេគង្គ ដើម្បីប្រមូលធាតុចូលក្នុងការអនុវត្តគម្រោងក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺគម្រោងសិក្ខាសាលាស្តីពី ”ការធ្វើតេស្ត និងវិញ្ញាបនបត្រស្តង់ដាគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រវាងប្រទេសចិន និងបណ្តាប្រទេសមេគង្គ-ឡានឆាង (ICT Technology Test and Certification Workshop between China and Mekong-Lancang Countries)” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ដល់០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហានចូវ សាធារណរដ្ឋប្រជាមានិតចិន។



ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើបច្ចុប្បន្នភាពនៃការធ្វើតេស្ត និងវិញ្ញាបនបត្រស្តង់ដាគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ប្រទេសទាំងពីរ និងបានឯកភាពពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន លើការស្រាវជ្រាវរួម ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបទពិសោធន៍៕






 

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមសន្និសីទពេញអង្គនៃសហភាពទូរគមនាគមន៍អន្តរជាតិឆ្នាំ២០១៨ នៅទីក្រុងឌូបៃ​

សិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ផ្សព្វផ្សាយផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០  (AIM-2020)”​

កិច្ចប្រជុំពិភាក្សា ស្តីពីការធ្វើបច្ចុប្បន្នភាព និងប្រមូលបញ្ហាប្រឈមលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ​​​

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អនុញ្ញាតឱ្យក្រុមជំនាញការនៃការិយាល័យ​ធនាគារ​ពិភព​លោក​ចូល​ជួប​ស​ម្ដែង​ការ​គួរសម​ និង​ជួប​ពិភាក្សា​ការងារ​ទាក់ទង​វិស័យ ​ICT​ និង​ទូរគមនាគមន៍​ នៅកម្ពុជា​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1043

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤