ផែនការមេបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍អាស៊ានឆ្នាំ ២០១៥​

សិក្ខា​សាលា​ស្តី​ពី​ផែនការ​មេ​បច្ចេក​វិទ្យាព័ត៌មាន និង​គមនាគមន៍​អាស៊ាន​ឆ្នាំ ២០១៥​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី២៦ វិច្ចិកា​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​អង្គ​សិខាសាលា ឯកឧត្តម​រដ្ឋមន្រ្តី ប្រាក់ សុខុន មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃទី ១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លង​មក​នេះ​រដ្ឋមន្រ្តី​ទូរគមនាគមន៍ និង​ព័ត៌មាន​វិទ្យា​អាស៊ាន​បាន​ជួន​ជុំ​គ្នា​ជា​លើក​ទី១៣​នៅ​ប្រទេស​សឹង្ហបុរី​ដើម្បី​ពិនិត្យ​អំពី​លទ្ធផល​ពាក់​កណ្តាល​អាណត្តិ នៃ​ការ​អនុវត្តន៍​ផែន​ការ​មេ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​អាស៊ាន​ឆ្នាំ​២០១៥។ ជាលទ្ធផល ក្នុង​រយៈ​ពេល​៣ឆ្នាំ​នេះ​គម្រោង​ចំនួន​៦០​ត្រូវ​បាន​ស្នើ​ដោយ​រដ្ឋ​ជា​សមាជិក។ វិធានការណ៍​ចំនួន​៦២​ភាគរយ នៃ​ផែន​ការ​មេត្រូវ​បាន​អនុវត្ត និង​សម្រេច​ដោយ​រដ្ឋ​ជា​សមាជិក។

ឯកឧត្តម​មាន​ប្រសាសន៍​ទៀតថា សិក្ខា​សាលា​នា​ពេល​នេះ​មិន​ត្រឹម​តែ​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំង​អស់​គ្នា​អាច​បូក​សរុប​ការ​អនុវត្តន៍​ការងារ​ក្នុង​ពេល​កន្លង​មក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱកាស​ឱ្យ​យើង​អាច​រិះរក​ដំណោះ​ស្រាយ​ក្នុង​ទិសដៅ​ធានា​ការ​សម្រេច​បាន​ផែនការ​មេអាស៊ាន​ឆ្នាំ​២០១៥​នេះ ឯកឧត្តម​សូម​រំលេច​នូវ​អាទិភាព​មួយ​ចំនួន​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ទាំងអស់​គ្នា រួមមាន​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​តំបន់ គឺ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​វិបុលភាព និង​កំណើន​នៅ​ក្នុង​អាស៊ាន​ទាំងមូល។ ក្នុង​ចំណោម​គម្រោង​ទាំង ៦០ ដែល​ត្រូវ​បាន​សម្រេច​កន្លង​មក​នៅ​ក្នុង​ការ​អនុវត្តន៍​ផែន​ការ​មេ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​អាស៊ាន​កម្ពុជា​ពុំ​បាន​ចូលរួម​លើក និង​អនុវត្ត​គម្រោង​ណា​មួយ​នោះ​ទេ។

កិច្ចប្រជុំកំពូលនៃការភ្ជាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៣​

កិច្ចប្រជុំ​កំពូល​នៃ​ការភ្ជាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្នាំ២០១៣បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៣ នៅ​រាជធានី​បាងកក ក្រោម​អធិបតីភាព​លោកជំទាវ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ចំនួន៣៧ប្រទេស​

ជំនួបថ្នាក់ដឹកនាំក្រសួងជាមួយឯកអគ្គរដ្ឋទូតចិន ​

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង លោកជំទាវ ប៊ូ ជាង​ហ្គួ (BouJianguo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ​

administrator | ថ្ងៃ អង្គារ ទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 11305

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤