ខេត្តកំពត៖ ថ្ងៃព្រហស្បត្តិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពត មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “បែបបទ និងនីតិវិធីនៃការផ្តល់ព័ត៌មានអំពីការសាងសង់ ដំឡើង រុះរើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមភូមិសាស្រ្តខេត្ត” ក្រោមអធិបតីភាព លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានគោលនយោបាយទូរគមនាគមន៍ នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើការផ្សព្វផ្សាយអំពីបែបបទ និងនីតិវិធីនៃការផ្តល់ព័ត៌មានអំពីការសាងសង់ ដំឡើង រុះរើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដល់មន្រ្តីនៃមន្ទីរ ប.ទ.ខេត្តកំពត រួមទាំងមន្រ្តីមកពីបណ្តាមន្ទីរ ប.ទ.នៃខេត្តជិតខាងរួមមាន ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល និងតំណាង សាខាប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណិត ដែលមានទីតាំងស្ថិតក្នុងខេត្តកំពត៕
លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤
ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤
ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤
ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤