ឯកឧត្តម ជុន វ៉ាត បានដឹកនាំប្រតិភូក្រសួង ប.ទ. អញ្ជើញចូលរួមទស្សនកិច្ចសិក្សាស្តីពី "ការលើកកំពស់សេវាកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពតាមប្រព័ន្ធអុីនធើណេត" នៅប្រទេសវៀតណាម​


តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Metfone Cambodia ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង ប.ទ. អញ្ជើញចូលរួមទស្សនកិច្ចសិក្សា “ស្តីពីការលើកកំពស់សេវាកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត" នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។



ទស្សនកិច្ចសិក្សានេះ មានគោលបំណងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងស្វែងយល់អំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលឧស្សាហកម្មទូរគមនាគមន៍កំពុងប្រើប្រាស់ និងវិវត្តន៍ខ្លួនឱ្យស្របទៅតាមយុគ្គសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្រុមហ៊ុន Viettel Group បានអញ្ជើញប្រតិភូក្រសួងប.ទ. ធ្វើទស្សនកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញសកលក្រុមហ៊ុន Viettel (Viettel Global Network Operation Center) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រុមហ៊ុន Viettel (Viettel Security Operation Center) និងមជ្ឈមណ្ឌលប្រតិបត្តិការវៃឆ្លាតរបស់ក្រុមហ៊ុន Viettel (Viettel Intelligent Operation Center) និងបានចែករំលែកបទពិសោធន៍អំពីគម្រោងស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាផ្ទាល់របស់ក្រុមហ៊ុន ដូចជាបច្ចេកវិទ្យាគ្រប់គ្រងបណ្តាញ​ទូរគមនាគមន៍ បច្ចេកវិទ្យាគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាសំរាប់រដ្ឋាភិបាលអេឡិកត្រូនិក បច្ចេកវិទ្យាសំរាប់ទីក្រុងវៃឆ្លាត ព្រមទាំងបានចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក។  



ក្នុងអំឡុងពេលនោះដែរ ប្រតិភូក្រសួងប.ទ.ក៏បានជួបពិភាក្សាការងារជាមួយប្រធានអភិវឌ្ឍបច្ចេកវិទ្យាសំរាប់ធុរៈកិច្ចនៃក្រុមហ៊ុន Viettel Group និងលោកអគ្គនាយករងនៃក្រុមហ៊ុន Metfone Cambodia ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យាគ្រប់គ្រងបណ្តាញ​ទូរគមនាគមន៍ បច្ចេកវិទ្យាគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាអេឡិកត្រូនិក និងបច្ចេកវិទ្យាសំរាប់ទីក្រុងវៃឆ្លាត។ល។ ប្រធានអភិវឌ្ឍបច្ចេកវិទ្យាសំរាប់ធុរៈកិច្ចនៃក្រុមហ៊ុន Viettel Group បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងស្វាគមន៍សំណូមពរនានារបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា៕





​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមពិព័រណ៍ទូរគមនាគមន៍ឥណ្ឌា២០១៩ ព្រមទាំងទស្សនកិច្ចសិក្សានៅ ”ភូមិឌីជីថល” និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ទូរគមនាគមន៍ នៅសាធារណរដ្ឋឥណ្ឌា​

​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​ ​ពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​២​០​១​៩​ ​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​ការ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

administrator | ថ្ងៃ ពុធ ទី ០៣ ខែ តុលា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 3899

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤