ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងវេទិកាវិនិយោគ​បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វៀតណាម​ និង​ពិព័រណ៍​បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មានឥណ្ឌា-អាស៊ាន ២០១៨​

ប្រទេសវៀតណាម៖ ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង ប.ទ. អញ្ជើញចូលរួមក្នុងវេទិកាវិនិយោគបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវៀតណាម (Vietnam ICT Forum 2018) និងពិព័រណ៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឥណ្ឌា-អាស៊ាន (India-ASEAN ICT Expo) ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ  នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

វេទិកានេះ បានផ្តោតការយកចិត្តទុកដាក់លើការតភ្ជាប់ឌីជីថលនៅក្នុងតំបន់ ដោយមានការចែករំលែកនូវព័ត៌មាន និងបទពិសោធន៍យ៉ាងផុសផុល តាមរយៈការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារបស់វាគ្មិន និងអ្នកជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជនរបស់ឥណ្ឌា និងបណ្តាប្រទេសអាស៊ាន រួមមានកម្ពុជា វៀតណាម ឡាវ និងភូមា។ 

វាគ្មិនបានធ្វើបទបង្ហាញ ដោយលើកយកគោលនយោបាយ បទដ្ឋានគតិយុត្តិ និងដំណោះស្រាយនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបានពិភាក្សាគ្នាលើប្រធានបទសំខាន់មួយចំនួន រួមមាន៖
១- អត្ថប្រយោជន៍ នៃការតភ្ជាប់ឌីជីថលលើការបង្កើននូវផលិតភាព ដោយផ្អែកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿន និងគម្រោងនៃការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងតំបន់។
 ២-កាលានុវត្តភាព និងការប្រឈមក្នុងការតភ្ជាប់គ្នានៃហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងមនុស្សនៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាវឌ្ឍនភាពនៃគម្រោងតភ្ជាប់ឌីជីថល រួមនឹងម៉ូដែលដែលយកវិស័យឯកជនជាដៃគូ។
៣-ដំណោះស្រាយ ដែលប្រើប្រាស់បច្ចេកវិទ្យា4G និង5G សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយរិះរកនូវសក្តានុពលនៃការផ្លាស់ប្តូរទៅជាឌីជីថល និងវិធានការរួមគ្នាសម្រាប់ពាណិជ្ជកម្មនិងសេវាឌីជីថល។
៤- គម្រោង Smart City ។
 
ក្នុងវេទិកានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ក៏បានធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍវិស័យ ICT គោលនយោបាយ និងផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ រួមមានហេដ្ឋារចនាសម្ព័ន្ធ និងបទដ្ឋានគតិយុត្តសំខាន់ៗ ដើម្បីតាមអោយទាន់នឹងការវិវត្តនៃបច្ចេកវិទ្យា និងឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក៏ដូចជាការតភ្ជាប់ឌីជីថលនៅកម្ពុជា និងតំបន់។



រាជរដ្ឋាភិបាលឥណ្ឌា បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ CLMV និងអាស៊ាន ទាំងផ្នែកបច្ចេកទេស និងឥណទាន ដើម្បីជម្រុញការតភ្ជាប់ឌីជីថលនៅក្នុងតំបន់។

ក្នុងអំឡុងពេលនោះដែរ ប្រតិភូកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយអគ្គនាយករង ក្រុមហ៊ុន Viettel Group ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅកម្ពុជា។ លោកអគ្គនាយករង ក្រុមហ៊ុន Viettel Group បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងស្វាគមន៍សំណូមពរនានារបស់កម្ពុជានៅថ្ងៃអនាគតក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅកម្ពុជា៕












 

លោកបណ្ឌិត ជាង សុភ័ក្រ ទទួល​ជួប​ពិភាក្សា​កាងារ​ជាមួយ​ប្រតិភូ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ចិន​ ​

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អនុញ្ញាតឱ្យក្រុមជំនាញការនៃការិយាល័យ​ធនាគារ​ពិភព​លោក​ចូល​ជួប​ស​ម្ដែង​ការ​គួរសម​ និង​ជួប​ពិភាក្សា​ការងារ​ទាក់ទង​វិស័យ ​ICT​ និង​ទូរគមនាគមន៍​ នៅកម្ពុជា​​

កិច្ចប្រជុំពិភាក្សាអំពីករណីប្រកាសរួមស្ដីពីការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា​

កិច្ចប្រជុំពិភាក្សាជំរុញការអភិវឌ្ឍសេវាអេឡិកត្រូនិកវិស័យប្រៃសណីយ៍​


 ​

piseth | ថ្ងៃ សុក្រ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 2797

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤