ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញបិទសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសិក្ខាសាលាស្តីពី “ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍” ។ សិក្ខាសាលាបើកក្រោមអធិបតីភាព ឯកឧត្ដម សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសរុបចំនួន ២២៨នាក់ ក្នុងនោះស្រ្តី ១០៥នាក់។

 ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយេនឌ័រ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលាឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាព និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងសកលលោកនិងនៅកម្ពុជា ផ្សព្វផ្សាយអនុសាសន៍ ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ ៤ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងបង្ហាញអំពីសកម្មភាពការងារក្នុងការជម្រុញលើកទឹកចិត្តឲ្យស្រ្តីសកម្មចូលរួមក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ព្រមទាំងកំណត់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងអនុសាសន៍ ដែលឆ្លើយតបនឹងការលើកទឹកចិត្តឱ្យមន្ត្រីរាជការនារីសកម្មចូលរួមក្នុងការងារក៏ដូចជាការផ្តល់ឱកាសឲ្យស្ត្រីទទួលបាននូវតួនាទីធ្វើសេចក្តីសម្រេចឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងឱកាស បិទសិក្ខាសាលានោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ពីស្ថានភាពស្រ្តី ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទសវត្សន៍ចុងក្រោយនេះ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា តែទោះជាយ៉ាងណាក៏នៅតែមានបញ្ហាប្រឈម និងចំណុចខ្វះខាតជុំវិញសមភាពរវាងបុរស និងស្ត្រីនៅឡើយ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងការធ្វើសេចក្ដីសម្រេច។ ឯកឧត្ដមរដ្ឋមន្ត្រី បន្តទៀតថា ការផ្ដល់ឱកាស និងការជម្រុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិត និងឈានទៅសម្រេចឱ្យបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដោយសង្កេតឃើញថាចំនួនមន្ត្រីរាជការជានារីដែលជាថ្នាក់ដឹកនាំធ្វើសេចក្ដីសម្រេចនៅតែមានចំនួនតិចនៅឡើយ ឯកឧត្ដមរដ្ឋមន្ត្រី បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅ របស់មន្ត្រីរាជការនារីនៅក្នុងអង្គភាពរបស់ខ្លួនតាមរយៈ៖
១.បន្តលើកកម្ពស់សមធម៌យេនឌ័រជំរុញភាពអង្គអាចដល់ស្ត្រីក្នុងសេដ្ឋកិច្ច ដោយជំរុញការបណ្ដុះបណ្ដាលបំពាក់បំប៉នជំនាញបច្ចេកទេសបន្ថែម។
២.បន្តបង្កើនសមាមាត្រការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើនឡើងតាមរយៈការលើកកម្ពស់សិទ្ធិ និងឋានៈរបស់ស្ត្រីក្នុងគ្រប់លំដាក់ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើការសម្រេចនានា។

មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើរសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ត្រូវបន្តផ្សព្វផ្សាយខ្លឹមសារនៃអង្គសិក្ខាសាលាជូនដល់មន្ត្រីរបស់ខ្លួនឱ្យបានទូលំទូលាយបន្ថែមទៀតផងដែរ៕
































 

លោកជំទាវ ឈរ ​ណារី​ ត្រាំ អុីវតឹក​ ដង្ហែ​អង្គកឋិន​ទាន​ទៅ​វេរប្រគេន​ព្រះ​សង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​មណ្ឌល​វិបស្សនាធុរៈ​សារ​នាឋ​ពោធិរាជ​​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមសន្និសីទស្តីពី “The 5th World Internet Conference-WIC)“  នៅក្រុងWuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈ​ប្រតិភូក្រសួង អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុង Dong Guan​

piseth | ថ្ងៃ ច័ន្ទ ទី ២៧ ខែ សីហា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 265

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤