ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា និងលោក លោកស្រីជាមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យ៉ាងច្រើនកុះករផងដែរ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការទាំងអស់ និងអបអរសាទរចំពោះបេក្ខជនដែលត្រូវប្រកាសតែងតាំង។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដល់ជាអនុសាសន៍ដល់មន្ត្រីរាជការដែលបានប្រកាសតែងតាំងថ្មីនាពេលនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃដែលប្រគល់ឱ្យបានល្អ និងត្រូវធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំតាមឋានានុក្រមដើម្បីបង្កើននូវទំនាក់ទំនងល្អ ការសិក្សារៀនសូត្រ ដកស្រង់បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗបន្ថែមទៀត។ ម្យ៉ាងទៀត ក៏ត្រូវមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោម ដោយដើរតួរជាអ្នកដឹកនាំ សម្របសម្រួលការងារ និងធ្វើខ្លួនឱ្យបានជាគម្រូល្អដល់មន្ត្រីថ្នាក់ក្រោមដោយស្មារតីទទួលខុសត្រូវ។ ជារួមមន្ត្រីរាជការទាំងអស់គ្រប់លំដាប់ថ្នាក់ត្រូវគោរពទៅតាមអភិក្រមទាំង០៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវគោរពទៅតាមក្រឹត្យក្រមនៃច្បាប់ និងត្រូវមានឥរិយាបឋបំពេញការងារដូចជា ឆន្ទៈម្ចាស់ការ ភក្តីភាពចំពោះការងារ និងមនសិការវិជ្ជាជីវៈ៕




















 

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យ លោក Philippe BAUDRY  ចូលជួបពិភាក្សាការងារ​ នៅទីស្តីការក្រសួង​​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំគណប្រតិភូ​ក្រសួង​ទៅចូលរួម​ “កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បច្ចេក​វិទ្យាគមនាគមន៍ ​និង​ព័ត៌មាន ​ឆ្នាំ២០១៨”​ នៅ​សាធារណ​រដ្ឋ​កូរ៉េ​​



 ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍លើវិស័យ ICT និងកាលានុវត្តន៍ភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា”​

piseth | ថ្ងៃ សុក្រ ទី ១៧ ខែ សីហា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 267

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤