ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (ក.ម.ក.ស.ទ) បានអញ្ជើញចុះត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័ត (BTS) របស់ក្រុមហ៊ុន VIETTEL (មិត្តហ្វូន) ក្នុងក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

  ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជារដ្ឋសមាជិកនៃមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ រដ្ឋាភិបាលកម្ពុជាបានបំពេញកាតព្វកិច្ចនេះយ៉ាងសកម្ម ដោយបានខិតខំស្វែងរកទុនវិនិយោគទាំងរដ្ឋ និងឯកជនដើម្បីជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់វិស័យទូរគមនាគមន៍ទាំងចល័ត និងអចល័ត ព្រមទាំងខិតខំធ្វើទំនើបកម្មប្រព័ន្ធទូរគមនាគមន៍ ពិសេសទូរស័ព្ទចល័ត និងអ៊ីនធឺណិតដោយបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចជាប្រព័ន្ធ 3G និង 4G ដែលអាចឲ្យអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Smart Phone អាចប្រើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមនានា និងមើលវីដេអូ បានយ៉ាងទូលំទូលាយ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តទៀតថា សេវាថ្មីៗជាច្រើនត្រូវបានជ្រាបចូលទៅក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង ការប្រកបអាជីវកម្ម ការកំសាន្ត និងការផ្ទេរប្រាក់ជាដើម។ ម្យ៉ាងទៀត ស្របនឹងនិន្នាការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ប្រជាពលរដ្ឋយើងមួយចំនួនបានចាប់ផ្តើមទទួលបាននូវផលប្រយោជន៍ ដោយការបង្កើតមុខរបរថ្មី ឬពង្រីកមុខរបររបស់ខ្លួនតាមរយៈការលក់ដូរទំនិញ ឬសេវាកម្មតាមបណ្តាញសង្គម Facebook ឬប្រព័ន្ធអ៊ីនធឺណិត ដែលស្គាល់ជាទូទៅថាជាពាណិជ្ជកម្មអេឡិកត្រូនិក (E-Commerce)។ ក្រៅពីនេះសេវាទាំងនេះក៏បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិតក្នុងការស្វែងរកព័ត៌មាន និងឯកសារល្អៗ ដែលមាននៅក្នុងបណ្តាញអ៊ីនធឺណិតជាជំនួយស្មារតីដល់ការសិក្សាស្រាវជ្រាវ។



មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានថ្លែងអំណរគុណដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលបានចូលរួមបំពេញកាតព្វកិច្ចបង់ថវិកាចូលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ដើម្បីជាការរួមចំណែកបន្តនូវអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធឱ្យបានដល់ទីតំបន់ជនបទ និងទីតំបន់ដាច់ស្រយាល។ ជាពិសេសអរគុណចំពោះ ក្រុមហ៊ុនមិត្តហ្វូន ដែលបានអនុវត្តទៅតាមគោលនយោបាយ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយចូលរួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រីកវិសាលភាពសេវាទូរស័ព្ទចល័តរបស់ខ្លួនមកដល់តំបន់នេះ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រតិបត្តិករដទៃទៀតបន្តចូលរួមការអនុវត្តកាតព្វកិច្ចសេវាសកលទូរគមនាគមន៍នេះ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅទីជនបទ៕




















 

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​អគារ​រដ្ឋបាលថ្មី​ មន្ទីរ​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ខេត្តស្ទឹងត្រែង​​

piseth | ថ្ងៃ ពុធ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1488

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤